ក្រសួងព័ត៌មាន បាននឹងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគេហទំព័រផ្លូវការនៅទូទាំងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ក្នុងគោលបំណងពង្រឹងប្រព័ន្ធទិន្នន័យឌីជីថល កែលម្អការទំនាក់ទំនងសាធារណៈ និងទប់ទល់នឹងរឿងរ៉ាវអវិជ្ជមានអំពីកម្ពុជាតាមរយ:ប្រព័ន្ធអ៊ីនធឺណិត។ ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើបទបង្ហាញស្តីពីការអភិវឌ្ឍគេហទំព័រសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត …