102 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជុំវិញជម្លោះព្រំដែនជាមួយប្រទេសថៃ ដរាបណា យន្តការការទូតនៅតែអាចប្រើបាន ទោះ១% ក៏សម្តេចត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណា បញ្ចៀសការបង្ហូរឈាម និងការស្លាប់បាត់បង់អាយុជីវិត។ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនដែលភ្លេចបងប្អូនជនភៀសសឹកឡើយ ហើយផ្ទះបណ្តោះអាសន្ន មិនដូចផ្ទះដើម តែល្អជាងតង់ នៅវត្ត និងជំរុំភៀសសឹក ខណៈដែលជំរំភៀសសឹក មិនល្អ ប៉ុន្តែក្នុងអំឡុងពេលផ្ទុះអាវុធ ជំរំភៀសសឹក នឹងល្អជាងកន្លែងគ្រាប់ផ្លោង ។សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដោះស្រាយ ដោយសន្តិវិធី គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ ក្នុងការការពារអធិបតេយ្យភាពជាតិ ហើយជម្រើសដែលមិនបង្ហូរឈាម និងគ្រប់យន្តការ ក៏ដូចជាគ្រប់មធ្យោបាយទាំងអស់ តែអាទិភាពធំបំផុត គឺយន្តការមិនបង្ហូឈាម មិនស្លាប់ បើសិនជាយន្តការនេះ នៅមានសង្ឃឹម នៅក្នុងការដោះស្រាយ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ខ្ញុំប្រាប់ទៀតថា បើសិនជាយន្តការការទូតនៅសល់តែ១% បើអាចដោះក៏ដោយ បើថាមិនទាន់បិទផ្លូវឬងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមវាឱ្យអស់លទ្ធភាពសិន យើងមិនអាចបោះបង់ចោល យកជីវិតប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ យកការបំផ្លិចបំផ្លាញទៅ វាវេទនាណាស់រួចទៅហើយ ហើយវ៉ៃគ្នាមិនចប់ទេ សងទៅសងមក មិនចប់ទេ»។បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា ក្រៅពីយោធា នគរបាល អាវុធហត្ថ ដែលបានពលី និងរបួសលើសមរភូមិ ប្រជាជនស៊ីវិល ក៏រងរបួស និងស្លាប់ច្រើនដែរ៕ អត្ថបទ ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026