222 ទឹកធ្លាក់ថ្មក្រាល នៅតែជារមណីយដ្ឋានដ៏ទាក់ទាញ ដោយសារតែសម្រស់ធម្មជាតិ ដែលអាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ ងូតទឹកលេងនៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្រ្ត នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ ។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ទឹកធ្លាក់ថ្មក្រាលគឺជាតំបន់ទឹកធ្លាក់ធម្មជាតិយ៉ាងស្រស់ស្អាតនិងមានបរិស្ថានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរនិងអន្តរជាតិ ទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារនៅក្នុងតំបន់នោះមានទឹកធ្លាក់ពីលើភ្នំដែលអាចឱ្យមនុស្សចាស់និងក្មេង អាចងូតទឹកលេងកម្សាន្តនៅក្រោមម្លប់ឈើតូចធំបានយ៉ាងងាយស្រួល ។ បន្ថែមពីនោះទៀត ក្រៅពីងូតទឹកលេងកម្សាន្ត ភ្ញៀវទេសចរក៏អាច អង្គុយលេង ហូបអាហារ និងគយគន់ធម្មជាតិដ៏ខៀវស្រងាត់ផងដែរ។ លោកបានបន្តថា សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែល មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរដែលចង់ទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង២០គីឡួម៉ែត្រ ទើបដល់ទៅដល់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះ ។ « រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលគឺរមណីយដ្ឋានធម្មជាតិមួយដ៏សំខាន់ដែល ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកមកលេងកម្សាន្តច្រើនណាស់ ព្រោះទីនោះមានទឹករាក់ដែលអាចលេងកម្សាន្តពីក្មេងរហូតដល់មនុស្សចាស់ មិនមានគ្រោះថ្នាក់ទេទឹករាក់អាចហែលលេងបាន ប៉ុន្តែពេលភ្លៀងម្តងៗទឹកអាចមានគំហុកដែរ ។ អ៊ីចឹងកន្លែងនោះគឺជាទឹកធ្លាក់ធម្មជាតិដែលហូរពីភ្នំ អ៊ីចឹងហើយបានភ្ញៀវទេសចរជាតិ ឬភ្ញៀវទេសចរ មានការទាក់ទាញទៅលេងខ្លាំងណាស់នៅទីនោះ »។ លោក សេង សាលី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរ ទៅលេងកម្សាន្ត នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង សូមមេត្តាចូលរួមថែរក្សាបរិស្ថាន ពិសេសកុំបោះចោលសំរាមពាសវាលពាសកាល ដោយបងប្អូនហូបរួចត្រូវច្រកថង់ បោះចូលទៅក្នុងធុងសំរាម ដើម្បីសុខភាពយើង និងសហគមន៍យើង ទីក្រុងស្អាត អនាម័យល្អ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram ទឹកធ្លាក់ថ្មក្រាល រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ជិត៥ម៉ឺននាក់ មកលេងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក November 8, 2025 ចូលឆ្នាំ៣ថ្ងៃមានភ្ញៀវទេសចរ មកលេងខេត្ត កំពង់ឆ្នាំង ចំនួន ១ ៤៣២ ៦៨៩នាក់ April 17, 2025 ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍ February 3, 2025 សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាននៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨” January 25, 2025 “ទំនប់គង្គា”ក្នុងខេត្តកំពង់ឆ្នាំង ជាទីកម្សាន្តដ៏ពេញនិយម January 25, 2025 រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ ៤កន្លែងក្នុងស្រុកទឹកផុស ដែលអ្នកទេសចរមិនគួររំលង January 25, 2025