ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវរៀនឱ្យលើសពីចេះ by Sorn Kunnivoth January 25, 2025 ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ មូលធនមនុស្ស គឺជាមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ មានជំនាញច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយប្រចាំជីវិត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថា ចំពោះមុខនិស្សិតសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា «ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ អ្វីដែលក្មួយៗនិស្សិតត្រូវចងចាំ គឺត្រូវរៀនឱ្យលើសពីចេះ រហូតក្លាយជាអ្នកដែលមានពេទកោសល្យខ្ពស់ ជាមនុស្សពូកែនិងប៉ិនប្រសប់» ដូចសុភាសិតមួយពោលថា «ចេះ១០ មិនស្មើប្រសប់មួយ»។ ឯកឧត្តម ប៉ែន បូណា បន្តថា ដូច្នេះ រៀនគ្រាន់តែចេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយុវជនគ្រប់រូបត្រូវយកចំណេះដឹងរបស់ខ្លួន ផ្គួបផ្សំជាមួយទេពកោសល្យ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដើម្បីរកឱ្យឃើញភាពលេចធ្លោមួយដែលអ្នកដទៃមិនអាចធ្វើដូច ឬពិបាកធ្វើដូច។ ឯកឧត្តមបន្ថែមថា «បន្ថែមពីលើភាពប៉ិនប្រសប់និងលេចធ្លោ … បន្តការអាន January 25, 2025 107 ចំនួនអ្នកទស្សនា FacebookTelegramCopy Link
ឯកឧត្តម ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់» by Sorn Kunnivoth January 25, 2025 January 25, 2025 158 ចំនួនអ្នកទស្សនា
ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ by Sorn Kunnivoth January 25, 2025 January 25, 2025 152 ចំនួនអ្នកទស្សនា
របងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា by Sorn Kunnivoth January 25, 2025 January 25, 2025 213 ចំនួនអ្នកទស្សនា
ឯកឧត្តម ប៉ែន បូណា៖ «ប្រពៃណីបម្រើប្រជាពលរដ្ឋតជំនាន់របស់គណបក្សប្រជាជនកម្ពុជា» by Sorn Kunnivoth January 25, 2025 January 25, 2025 137 ចំនួនអ្នកទស្សនា