140 ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនខ្មែរដែលកើតក្រោយសម័យសង្គ្រាម មានឱកាសនិងអំណោយផលគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រក្នុងសុខសន្តិភាព និងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ ដែលផ្ទុយស្រឡះពីយុវជនកើតក្នុងសម័យសង្គ្រាម ត្រូវរស់នៅឆ្លងកាត់ការរត់គេចពីគ្រាប់ផ្លោង មិនបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ និងរស់ក្នុងភាពភ័យខ្លាចនិងលំបាកលំបិនជាប្រចាំ។ ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវចេះចាប់យកឱកាសដ៏អំណោយផលនេះ កុំទម្រន់ កុំខ្ជិល ឬ Drama ច្រើនពេក ហើយត្រូវខិតខំរៀនសូត្រ ចាប់យកជំនាញវិជ្ជាជីវៈមួយឱ្យច្បាស់ ឱ្យខ្លាំង ឱ្យពូកែ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម បានចូលរួមផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនផងដែរពី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកសម្របសម្រួលព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលា និងនិស្សិតសរុបចំនួនជាង ៤០០ នាក់។ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ទម្រាំស្តារប្រទេសឡើងវិញ និងអភិវឌ្ឍដូចសព្វថ្ងៃ ថ្នាក់ដឹកនាំរៀមច្បងយើងបានលះបង់ធំធេងណាស់ ដូច្នេះ យុវជនត្រូវខិតខំថែរក្សា សុខសន្តិភាព ស្ថិរភាពសង្គម និងបន្តអភិវឌ្ឍន៍ទៅមុខ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិនអនុញ្ញាតឱ្យប្រទេសវិលថយក្រោយទៅរកអតីតកាលវិញជាដាច់ខាត៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram សម្តេចបវរធិបតី ហ៊ុន ម៉ាណែតឯកឧត្តម ប៉ែន បូណា រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍គន្លឹះជូនមន្ត្រីមូលដ្ឋានខេត្តត្បូងឃ្មុំ «មន្ត្រីជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ» ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺយករូបមន្តតាមតម្រូវការនៃកងទ័ពជាក់ស្ដែងប្រចាំឆ្នាំ ឯកឧត្តម នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថត កម្ពុជា-គុយបា នាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តាំមន្ទីរព័ត៌មានខេត្តតាកែវ ប្រឹងប្រែងធ្វើការឲ្យបានល្អប្រសើរជាងមុន សកម្មជាងមុន លើការផ្សព្វផ្សាយព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីយន្តការការទូតមានតែ១% ក៏ត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការបង្ហូរឈាម ជុំវិញជម្លោះព្រំដែន Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវរៀនឱ្យលើសពីចេះ January 25, 2025 ការកត់ត្រាទុក ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ January 25, 2025 ការកត់ត្រាទុក របងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា January 25, 2025 ការកត់ត្រាទុក ឯកឧត្តម ប៉ែន បូណា៖ «ប្រពៃណីបម្រើប្រជាពលរដ្ឋតជំនាន់របស់គណបក្សប្រជាជនកម្ពុជា» January 25, 2025