124 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពិព័រណ៍រូបថតនាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រូបថតប្រមាណ៣០សន្លឹក ដែលយកមកតាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដែលឆ្លុះបញ្ចាំងពី៖ (ទី១) ការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ (ទី២) ជំនួយរបស់គុយបា នៅចុងទសវត្សរ៍១៩៧០ និងទសវត្សរ៍១៩៨០ និង (ទី៣) ទស្សនកិច្ចផ្លូវការនានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងឱកាសពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា «ក្នុងចំណោមរូបថតដែលយកមកតាំងបង្ហាញនៅទីនេះ មានរូបថត សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសគុយបាក្នុងឆ្នាំ១៩៩៩ ដោយពេលនោះ សម្តេច បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត (the Order of José Martí) របស់គុយបា»។ សម្តេចតេជោ បានអញ្ជើញទៅគុយបាម្តងទៀត ក្នុងឆ្នាំ២០២២ និងបន្ទាប់មកក្នុងខែតុលាឆ្នាំដដែល ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីគុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ រូបថតទាំងនេះ មិនត្រឹមតែបង្ហាញពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលបាននិងកំពុងបន្តរីកចម្រើនទៅមុខជានិរន្តផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាក្នុងវិស័យព័ត៌មាន ក៏ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាធារណរដ្ឋគុយបានាពេលកន្លងមក បានផ្តោតជាសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ការផ្សព្វផ្សាយវប្បធម៌រវាងប្រទេសទាំងពីរ និងការបណ្តុះ បណ្តាលជំនាញបច្ចេកទេសដល់អ្នកសារព័ត៌មាន។ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់គុយបា បានចុះអនុស្សរណៈយោគយល់ កាលពីខែតុលា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរព័ត៌មាន ព្រឹត្តិការណ៍សំខាន់ៗ និងសមិទ្ធផលនានា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់គ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់មិត្តភាព និងការយល់ដឹងរវាងប្រជាជនទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រូបថតនីមួយៗ សរុបចំនួន ៣១ សន្លឹក បង្ហាញពីឫសគល់ជ្រៅនៃទំនាក់ទំនង ដែលបង្កើតឡើងនៅលើឆន្ទៈនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក លះបង់ចំពោះគោលការណ៍មិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ និងការបំពេញបន្ថែម។ រូបភាពខ្លះនឹងមិនត្រូវបានផ្សព្វផ្សាយសម្រាប់មនុស្សជាច្រើន ប៉ុន្តែប្រាកដជាទាក់ទាញចិត្តប្រជាជនគុយបា និងប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ដោយឆ្លុះបញ្ចាំង ពីព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល 65 ឆ្នាំនៃចំណងមិត្តភាពដ៏ជិតស្និទ្ធ និងគំរូ។ក៏មានដែរ «រូបថតអមតៈ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកកម្រិតខ្ពស់ ជំនួបរវាងឥស្សរជន កម្ពុជាលេចធ្លោ និងមេដឹកនាំបដិវត្តគុយបា។ ការសម្តែងផ្តាច់មុខ និងផ្លាស់ប្តូរដោយ Viengsay Valdés, របាំបាឡេទី១ នៃរបាំជាតិគុយបា នៅសាលចតុមុខ; និងការចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នារវាងទីភ្នាក់ងារសារព័ត៌មាន AKP និង Prensa Latina ដែលជាការទទួលស្គាល់នូវទំនាក់ទំនងដែលចងពួកយើងក្នុងការការពារ ការពិត សន្តិភាព និងអធិបតេយ្យភាពរបស់ប្រជាជនរបស់យើង»។ នេះជាការបញ្ជាក់របស់ លោកជំទាវ ឯកអគ្គរដ្ឋទូត៕ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ខឹម សុវណ្ណារ៉ា ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026