157 កំពង់ឆ្នាំង ៖គម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាកសិកម្មទំនើប ខេត្តក្វាងស៊ី ប្រទសចិន បានផ្តល់ផ្ទះសំណាញ់ និងសម្ភារៈផ្សេងៗជាច្រើនទៀត ដល់ប្រជាកសិករ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ពិធីចុះហត្ថលេខាប្រគល់ទទួល ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥រវាងលោក វៃ លាំង (Wei Liang) ទីប្រឹក្សាស្ថានទូតចិន ប្រចាំនៅកម្ពុជា លោកស្រី យ៉ាង ម៉ី (Yang Mei) អនុប្រធានមជ្ឈមណ្ឌលវិនិយោគបរទេស នៃជនបទខេត្តក្វាងស៊ី និងលោក ព្រំ សុម៉ានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គម្រោងនេះមានទីតាំង ស្ថិតក្នុងភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយអនុវត្តលើផ្ទៃដី១ហិកតា និងមានរយះពេល២ឆ្នាំ ។ គម្រោងនេះមានគោដៅបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ ដល់ប្រជាកសិករ នៅក្នុងភូមិអូរតាសេក និងភូមិឈើត្រាច ឃុំគោកបន្ទាយដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូលក្នុងគ្រួសារ។ លោក ប្រធានមន្ទីរ បានឲ្យដឹងទៀតថា ចំពោះជំនាញដែលត្រូវបណ្តុះបណ្តាលរួមមាន បច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ ការជ្រើរើសពូជ ការគ្រប់គ្រងសត្វល្អិត និងជម្ងឺ ការរក្សាគុណភាពដី ការផលិតជីកំប៉ុស្តិ ការអនុវត្តកសិកម្មល្អ និងផែនការទីផ្សារ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ជំនួបរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតថ្មីសិង្ហបុរី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ឈាង វណ្ណៈ ជំរុញឱ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ជំនួបរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតថ្មីសិង្ហបុរី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ June 11, 2026 លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង June 10, 2026 លោក ឈាង វណ្ណៈ ជំរុញឱ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប June 10, 2026 កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ June 10, 2026 អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន June 10, 2026 ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ June 8, 2026