141 ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការសរុប ៨៨៩នាក់ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវការណែនាំ និងក្រើនរំលឹកសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ សម្តេចតេជោបានរំលឹកយ៉ាងដាច់អហង្ការថា មន្ត្រីត្រូវតែជា «អ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់អំណាចបុណ្យស័ក្តិក្នុងគ្រួសារ (ប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥) ដែលបង្កបញ្ហាដល់សង្គម និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន «លឿន និងរហ័ស»។ ត្រូវចៀសវាងរាល់ភាពអសកម្ម ឬការបង្កការលំបាកនានាដែលនាំឱ្យមានការថ្នាំងថ្នាក់ពីសំណាក់មហាជន។ ក្រៅពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សម្តេចបានបញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាប «អំពើឆបោកតាមអនឡាញ (Online Scam)» ដែលជាបញ្ហាប្រឈមថ្មី ព្រមទាំងបទល្មើសគ្រឿងញៀន និងចោរកម្ម។ សម្តេចបានជំរុញឱ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ «ក្រៅប្រព័ន្ធតុលាការ» ដោយឈរលើគោលការណ៍យុត្តិធម៌ និងមិនលម្អៀង។ អាជ្ញាធរត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលពន្ធដារ និងពន្ធគយ ដើម្បីថវិកាជាតិ ព្រមទាំងរួមគ្នាការពារធនធានធម្មជាតិក្នុងមូលដ្ឋាន កុំឱ្យមានការបំផ្លិចបំផ្លាញ។ ជាកិច្ចបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងរក្សាបាននូវសុខសន្តិភាពយ៉ាងល្អប្រសើរកន្លងមក៕អត្ថបទ និងរូបថត ៖ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026