ការកត់ត្រាទុក សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍គន្លឹះជូនមន្ត្រីមូលដ្ឋានខេត្តត្បូងឃ្មុំ «មន្ត្រីជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ» by Sorn Kunnivoth April 26, 2026 ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការសរុប ៨៨៩នាក់ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវការណែនាំ និងក្រើនរំលឹកសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ សម្តេចតេជោបានរំលឹកយ៉ាងដាច់អហង្ការថា មន្ត្រីត្រូវតែជា «អ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់អំណាចបុណ្យស័ក្តិក្នុងគ្រួសារ (ប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥) ដែលបង្កបញ្ហាដល់សង្គម និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន «លឿន និងរហ័ស»។ ត្រូវចៀសវាងរាល់ភាពអសកម្ម ឬការបង្កការលំបាកនានាដែលនាំឱ្យមានការថ្នាំងថ្នាក់ពីសំណាក់មហាជន។ ក្រៅពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សម្តេចបានបញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាប «អំពើឆបោកតាមអនឡាញ (Online Scam)» ដែលជាបញ្ហាប្រឈមថ្មី ព្រមទាំងបទល្មើសគ្រឿងញៀន និងចោរកម្ម។ សម្តេចបានជំរុញឱ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ «ក្រៅប្រព័ន្ធតុលាការ» ដោយឈរលើគោលការណ៍យុត្តិធម៌ និងមិនលម្អៀង។ អាជ្ញាធរត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលពន្ធដារ និងពន្ធគយ ដើម្បីថវិកាជាតិ ព្រមទាំងរួមគ្នាការពារធនធានធម្មជាតិក្នុងមូលដ្ឋាន កុំឱ្យមានការបំផ្លិចបំផ្លាញ។ ជាកិច្ចបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងរក្សាបាននូវសុខសន្តិភាពយ៉ាងល្អប្រសើរកន្លងមក៕អត្ថបទ និងរូបថត ៖ក្រសួងព័ត៌មាន បន្តការអាន April 26, 2026 107 ចំនួនអ្នកទស្សនា FacebookTelegramCopy Link
ការកត់ត្រាទុក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត by Sorn Kunnivoth April 26, 2026 April 26, 2026 107 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺយករូបមន្តតាមតម្រូវការនៃកងទ័ពជាក់ស្ដែងប្រចាំឆ្នាំ by Sorn Kunnivoth April 26, 2026 April 26, 2026 92 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក ឯកឧត្តម នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថត កម្ពុជា-គុយបា នាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ by Sorn Kunnivoth April 21, 2026 April 21, 2026 98 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តាំមន្ទីរព័ត៌មានខេត្តតាកែវ ប្រឹងប្រែងធ្វើការឲ្យបានល្អប្រសើរជាងមុន សកម្មជាងមុន លើការផ្សព្វផ្សាយព័ត៌មាន by Sorn Kunnivoth April 11, 2026 April 11, 2026 75 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីយន្តការការទូតមានតែ១% ក៏ត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការបង្ហូរឈាម ជុំវិញជម្លោះព្រំដែន by Sorn Kunnivoth April 11, 2026 April 11, 2026 89 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថា មេដឹកនាំថៃនឹងរៀបចំក្បាលម៉ាស៊ីនJBCជួបប្រជុំជាមួយកម្ពុជា by Sorn Kunnivoth April 11, 2026 April 11, 2026 63 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើពិធីសូត្រមន្តចំរើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ by Sorn Kunnivoth April 11, 2026 April 11, 2026 119 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា by Sorn Kunnivoth April 6, 2026 April 6, 2026 94 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា by Sorn Kunnivoth April 3, 2026 April 3, 2026 110 ចំនួនអ្នកទស្សនា