ការកត់ត្រាទុក ឯកឧត្តម ឡុង ឈុនឡៃ និងលោកជំទាវអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារកងទ័ព និងប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅឃុំកំពង់អុស by Sorn Kunnivoth September 22, 2025កំពង់ឆ្នាំង ៖ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ កាលពីពេលថ្មីៗកន្លងទៅនេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារកងទ័ពជួរមុខ និងប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៣គ្រួសារ នៅក្នុងឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ អញ្ជើញចូលរួមពិធីសំណេះសំណាលនេះដែរមាន លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទានិងលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ។ នៅក្នុងឳកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងបន្តយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ។ ឯកឧត្តម បញ្ជាក់ថានៅខេត្តកំពង់ឆ្នាំង កំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែង ដែលអាជ្ញាធរ និងមន្ទីរការងារ កំពុងបន្តសម្របសម្រួលជូនបងប្អូនពលករបានចូលធ្វើការងារ។ ឯកឧត្ដម ឡុង ឈុនឡៃ និងលោកជំទាវ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនពលករ និងគ្រួសារកងទ័ពជួរមុខផងដែរ៕ បន្តការអាន September 22, 2025 33 ចំនួនអ្នកទស្សនា FacebookTelegramCopy LinkThreadsBluesky
ការកត់ត្រាទុក អង្ករជាទេយ្យទានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានប្រគេនព្រះសង្ឃ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង by Sorn Kunnivoth September 21, 2025 September 21, 2025 63 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ឆ្នាំង អញ្ជើញកាន់បិណ្ឌវេនទី១៣ នៅ ខ្សាម ក្រុងកំពង់ឆ្នាំង by Sorn Kunnivoth September 21, 2025 September 21, 2025 107 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក លទ្ធផលបាក់ឌុបឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានសិស្សប្រឡងជាប់ជាង៨៣ភាគរយ និទ្ទេសA ៤៥នាក់ by Sorn Kunnivoth September 20, 2025 September 20, 2025 71 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក កូនបង្កង ចំនួន ៦៥ ០០០ក្បាល និងពស់ថ្លាន់៥ ក្បាល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្សក្នុងខេត្តកំពង់ឆ្នាំង by Sorn Kunnivoth September 16, 2025 September 16, 2025 57 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក អ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សា អភិបាលខេត្ត និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តអារញ្ញការាម ក្រុងកំពង់ឆ្នាំង by Sorn Kunnivoth September 11, 2025 September 11, 2025 26 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក ប្រតិភូអង្គការ NPA ធ្វើទស្សនកិច្ចស្វែងយល់អំពីបច្ចេកវិទ្យាសកម្មភាពកំចាត់មីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ក្នុងខេត្តកំពង់ឆ្នាំង by Sorn Kunnivoth September 10, 2025 September 10, 2025 75 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣ គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា by Sorn Kunnivoth September 10, 2025 September 10, 2025 66 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ទីរការងារកំពុងបន្តសម្របសម្រួលជូនបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ មានការងារធ្វើ by Sorn Kunnivoth September 4, 2025 September 4, 2025 78 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារកងទ័ព និងប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ by Sorn Kunnivoth September 3, 2025 September 3, 2025 54 ចំនួនអ្នកទស្សនា