104 កំពង់ឆ្នាំង ៖ឆ្លើយតបតាមសំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងក្រុងស្រុកចំនួន៨ នៃខេត្តកំពង់ឆ្នាំង។ ជាក់ស្តែងនៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខានិងលោកជំទាវ ព្រមទាំងថ្នាក់នាំមន្រ្តីទីស្នាក់ការកណ្តាល ថ្នាក់ដឹកនាំសាខា មន្ត្រីប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើននាក់។ សូមជម្រាបជូនថា ការផ្តល់អំណោយមនុស្សធម៌នេះ ធ្វើឡើងនៅទីតាំងចំនួនបីផ្សេងគ្នា ដោយទីតាំងទី១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៣៣៣គ្រួសារ មកពីក្រុងកំពង់ឆ្នាំង ១១៣ គ្រួសារ ស្រុកជលគិរី ៣៥គ្រួសារ ស្រុកទឹកផុស ១១១គ្រួសារ និងស្រុកកំពង់លែង ៧៤គ្រួសារ។នឹងទីតាំងទី២ នៅព្រលានយន្តហោះកំពង់ឆ្នាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣២៤គ្រួសារ មកពីស្រុកបរិបូណ៌ ១១២គ្រួសារ និងស្រុករលាប្អៀរ ២១២គ្រួសារ ។ ដោយឡែកទីតាំងទី៣ នៅបរិវេណសាលាស្រុកកំពង់ត្រឡាច សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត២២៦គ្រួសារ មកពីស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី នឹងបន្តចែកជូននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខា បានបង្ហាញថា ចំពោះការងារឆ្លើយតបគ្រោះមហន្តរាយ ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងមកនេះទាំងថ្នាក់សាខា និងអនុសាខាក្រុង ស្រុកទាំង៨ ក៏បានខិតខំពុះពារបំពេញបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ សរុប ៣១៨គ្រួសារ ស្មើនឹង ៩៥៤នាក់ (ស្រី៤៨៧ នាក់) ក្នុងនោះរួមមាន៖ ខ្យល់កន្ត្រាក់ ២៦គ្រួសារ ភ្លើងឆេះផ្ទះ១៨គ្រួសារ, លង់ទឹកស្លាប់៧នាក់, ស្ត្រី សម្រាលកូននិងស្ត្រីកូនតូច១០៩នាក់ ស្ត្រីមេម៉ាយកូនច្រើន ៦គ្រួសារ, ចាស់ជរាគ្មានទីពឹង ៦៦ គ្រួសារ, ជនពិការ ១នាក់, កុមារកំព្រា ២គ្រួសារ, គ្រួសារជួបការកំបាក ៥២គ្រួសារ និងចូលរួមបុណ្យសព គ្រួសារក្រីក្រ ១២ នាក់។សមិទ្ធផលទាំងអស់នេះ សរបញ្ជាក់យ៉ាងច្បាស់ពីស្នាដៃដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងបានគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋដែលត្រូវការឱ្យជួយគ្រប់ទីកន្លែងដោយមិនទុកនរណាម្នាក់ចោលឡើយ។ មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវព្រះរាជបណ្តាំព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម គឺផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ដោយផ្តោតលើមុខសញ្ញាអាទិភាពមានជីវភាពខ្វះខាតបំផុតដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ។ លោកជំទាវបន្តថា អំណោយអាចចែកជូនបានតែសុខភាពមិនអាចចែកបាននោះទេមានន័យថា ពេលឈឺមិនអាចជួលឬឱ្យគេជួយឈឺជំនួសបាននោះទេ។ ដូច្នេះទន្ទឹមនឹងការគិតគូរពីជីវភាព ក៏សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណីដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ មានដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង សសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមទៅលើប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ច្រើមពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ សរុបមកគឺកុំយកលុយទៅទិញជំងឺដាក់ខ្លួន ព្រមជាមួយគ្នានេះដែរក៏សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវហើយកុំដុតសំរាមពាសវាលពាសកាលជាពិសេសប្លាស្ទិកជាដើមដែលផ្សែងហុយរបស់វាអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពនាពេលខាងមុខ និងសំណូមពរឱ្យប្រជាពលរដ្ឋដែលមកថ្ងៃនេះបន្តជួយផ្សព្វផ្សាយពីជំងឺមិនឆ្លងដែលអាចការពារបានដល់បងប្អូនកូនចៅនិងសហគមន៍ ពិសេសយុវជន ដើម្បីក្លាយជាមូលធនមនុស្សមានទាំងចំណេះដឹង និងសុខភាពល្អ សម្រាប់អភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនស្របទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ( មុង១ ភួយ១ សារុង១ ក្រម៉ា១ ) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូកក់សក់១ដប ម្សៅសាប៊ូ១កញ្ចប់ ភេសជ្ជ:បាកាស ១យួរ ( ៦កំប៉ុង ) និងថវិការ ៣ម៉ឺនរៀល ។ ដែលអំណោយទាំងនេះ ទទួលបានពីសប្បុរសជននានា តាមរយៈកាកបាទក្រហមកម្ពុជា ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាជាង ១០មុឺនដុល្លារពីសប្បុរសជន សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) Sorn Kunnivoth អត្ថបទពាក់ព័ន្ធ អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026 ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង May 10, 2026 សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាជាង... May 10, 2026 សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង May 10, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) May 5, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 ដើរតួនាទីជាក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលឯកភាពគ្នា... May 5, 2026