96 កំពង់ឆ្នាំង ៖នៅក្នុងឳកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រសួងធម្មការ និងសាសនា បាននាំយកអង្ករជាង១០តោន ជាទេយ្យទានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះ ចំនួន៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម បណ្ឌិត សេង សុមុនី រដ្ឋលេខាប្រចាំការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកអង្ករជាទេយ្យទានរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ បណ្ឌិត មកប្រគេនដល់ព្រះគ្រូចៅអធិការវត្តទាំង៣៦វត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តខេមវន្ត ហៅវត្តខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ។ នៅក្នុងឳកាសនោះលោក យិន សាវ៉េន អភិបាលរង ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងពីសារសំខាន់ នៃព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព ស្ថេរភាព និងសុខដុមនីយកម្មសង្គម ។ យើងទាំងអស់គ្នាដែលកំពុងតែរស់នៅក្រោមដំបូលសន្តិភាព នាបច្ចុប្បន្ននេះ ត្រូវចេះរួបរួមសាមគ្គីគ្នា ចូលរួមថែរក្សាការពារ ទោះជាក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាពឲ្យបាន ព្រោះសន្តិភាពនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ឯកឧត្តមបណ្ឌិត សេង សុមុនី បានបង្ហាញក្ដីរីករាយក្រៃលែង ដែលបាននាំយកអង្ករជាទេយ្យទាន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃចំនួន៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណនេះ។ ឯកឧត្តម បណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលសម្ដេច និងលោកជំទាវ តែងតែបានផ្ដាំផ្ញើសួរសុខទុក្ខមកដល់ប្រជាពលរដ្ឋ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលបានចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនដែលខកខានម្ដងណាឡើយ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026