Thursday, November 12, 2026
Thursday, November 12, 2026
Thursday, November 12, 2026

ឯក​ឧត្តម​ ស៊ុន​ សុណ្ណា​រិទ្ធិ​ អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រកាស​រៀប​​ចំ​សង្ក្រាន្ត​ចំនួន​៤​ទី​តាំង​ ផ្សេង​គ្នា​

by Sorn Kunnivoth
292 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ នឹងរៀបចំសង្ក្រាន្តនៅទីតាំងចំនួន៤ផ្សេងគ្នា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងត្រៀមរៀបចំពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបបញ្ជាក់ថានៅឆ្នាំនេះខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តនៅទីតាំង ចំនួន៤ផ្សេងគ្នា ដែលទីតាំងទី១នៅសួនវិមានឯករាជ្យ ,ទីតាំងទី២នៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល,​ទីតាំងទី៣​នៅសួនទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន, និងទីតាំងទី៤នៅតំបន់ត្រជាក់ក្នុងក្រុងកំពង់ឆ្នាំង។

សង្ក្រាន្ត ទាំង៤ទីតាំងនេះ នឹងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន មានដូចជា ការល្បែងប្រជាប្រិយ ការប្រគំតន្ត្រី រាំលេងកម្សាន្ត ក្រោមដំណក់ទឹក និងមានការបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ។

ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា និងអភិបាលក្រុង ស្រុក ត្រូវរៀបចំដាក់តាំងគោមផ្កាយ តុបតែងភ្លើងចម្រុះពណ៌ ឲ្យមានភាពទាក់ទាញ ។ដោយឡែកកងកម្លាំងត្រូវ បង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ នៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសនៅតាមទីអារាមនានា និងតាមរមនីយដ្ឋានទេសចរណ៍ក្នុងខេត្ត ត្រូវតែសុខសុវត្តិភាពគ្រប់ពេលវេលា ៕

អត្ថបទពាក់ព័ន្ធ