85 កំពង់ឆ្នាំង ៖កូនបង្កងចំនួន ៦៥ ០០០ ក្បាល ជាអំណោយរបស់ ឯកឧត្តម ណៅ ធួក សមាជិករដ្ឋសភា និងសត្វពស់ថ្លាន់ ចំនួន៥ក្បាល ដែលប្រជាពលរដ្ឋនេសាទបាន ហើយយកមកប្រគល់ជូនសមត្ថកិច្ចជលផល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្ស( បឹងល្មុស ) ក្នុងឃុំកំពង់អុស ស្រុកជលគិរី នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានសហគមន៍នេសាទ ចំនួន៦៣ ក្នុងនោះ៥៨សហគមន៍ បានចុះបញ្ជីជាផ្លូវការ ។ មានកន្លែងអភិរក្សរបស់សហគមន៍នេសាទ ចំនួន ៤៣កន្លែង មានទំហំ៦៥ហិកតា ។ការលែងកូនបង្កងទៅក្នុងដែនទឹកធម្មជាតិលើកនេះ ជាលើកទី៦ហើយសម្រាប់ ខេត្តកំពង់ឆ្នាំង ដែលមានកូនបង្កងចំនួន ៦៥ ០០០ក្បាលជាអំណោយរបស់ ឯកឧត្តម ណៅធួក សមាជិករដ្ឋសភា ។ ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីនោះ ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការលែងកូនបង្កងនាពេលនេះគឺ ដើម្បីផ្សព្វផ្សាយ និងបំផុសគំនិតស្មារតី ឲ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិ ឲ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ។ ឯកឧត្តម បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន កុំធ្វើនេសាទ ដោយប្រើឧបករណ៍ហាមឃាត់ ជាពិសេសឧបករណ៍ឆក់ និងស្បៃមុង ។ហើយត្រូវបង្កើនការចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចាប់ត្រីនៅក្នុងដែនទឹកធម្មជាតិ ដោយប្រើឧបករណ៍ល្មើសច្បាប់ផងដែរ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026