58 កំពង់ឆ្នាំង៖នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៤លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ រួមជាមួយពុទ្ធបរិស័ទ្ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពុទ្ធស័ទ្ឌ ដែលបានអញ្ជើញមកចូលរួម ពិធីកាន់បិណ្ឌវេនទី៤ នៅវត្តអារញ្ញការាម នាពេលនោះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីរបស់ខ្មែរយើង ដែលពិធីបុណ្យនេះមានរយះពេល១៥ថ្ងៃ ដោយប្រារព្ធធ្វើចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ នៅគ្រប់មូលដ្ឋានក្នុងរយៈពេល នៃពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋនៅគ្រប់ទិសទី បានធ្វើដំណើរមកកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារប្រារព្វពិធីបុណ្យ ដោយទឹកចិត្តសប្បាយរីករាយ នឹងគ្មានក្តីបារម្ភ ។ ដូចនេះមន្ត្រីអាជ្ញាធរនិងកម្លាំងសមត្ថិកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយ៉ាងពេញលេញ នូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ។ លោកជំទាវ អ្នកតំណាងរាស្ត្រ បានបញ្ជាក់ទៀតថា បើទោះបីជាក្នុងរយៈពេលកន្លងទៅ យើងអនុវត្តបានល្អប្រសើយ៉ាងណាក៏ដោយ ប៉ុន្តែចាប់ពីពេលនេះបន្តទៅទៀត សូមឱ្យអាជ្ញាធរបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅតាមទីប្រជំជន វត្តអារាម និងកន្លែងកំសាន្តនានា ក្នុងខេត្តត្រូវតែសុខសុវត្ថិភាពគ្រប់ពេលវេលា ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026