14 កំពង់ឆ្នាំង ៖លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិ ខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សត្រូវប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយ ។បើមិនច្បាស់សូមកុំជឿ និងចែកចាយបន្ត ។ លោក អនុប្រធានមន្ទីរ បានថ្លែងអំពាវនាវបែបនេះ នៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ » នៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។ លោក ហឹង ចូច បញ្ជាក់ថា ព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលមានលក្ខណៈចម្រុះ ក្នុងនោះក៏មានជនខិលខូចឆ្លៀតឳកាស យកមធ្យោបាយបែបថ្មីនេះ ទៅបម្រើឲ្យអំពើទុច្ចរិតរបស់ខ្លួន ដូចជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលជាដើម ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលនេះ បានបង្ករគ្រោះថ្នាក់សម្រាប់អ្នកទទួលព័ត៌មាន ដែលមិនមែនជាព័ត៌មាន ផ្តល់នូវសុវត្តិភាព ។ ប្រឈមនឹងបញ្ហានេះ លោក អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវមានការប្រុងប្រយ័ត្នឲ្យបានកាន់តែខ្លាំង ចំពោះព័ត៌មានក្លែងក្លាយ ត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ៕ អត្ថបទ និងរូបថត : សន គន្ធនិវឌ្ឍន៍ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង អំពាវ នាវឲ្យសិស្សានុសិស្ស ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ How to Secure Funding for Your Startup: What You Need to Know How to Leverage Social Media for Business Growth Admin កំពុងតាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង អំពាវ នាវឲ្យសិស្សានុសិស្ស ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ February 24, 2026 ការកត់ត្រាទុក ក្រុមការងារព័ត៌មាននិងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យហ៊ុន សែន ទឹកផុស February 24, 2026 ការកត់ត្រាទុក បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលសកម្មភាពរំលោភបំពានរបស់ថៃ នៅតំបន់បឹងត្រកួន February 23, 2026 ការកត់ត្រាទុក គំនូរសិល្បៈដើម្បីសន្តិភាព លេចចេញជារូបរាងបណ្តើរៗហើយ នៅមុខវត្តបទុមវតី ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប February 23, 2026 ការកត់ត្រាទុក បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញចុះពិនិត្យមើលការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ February 23, 2026 ការកត់ត្រាទុក បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី February 23, 2026