232 កំពង់ឆ្នាំង ៖លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានអ្នកនាំពាក្យ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ទាំងនៅថ្នាក់ខេត្ត និងមូលដ្ឋាន ត្រូវបង្កើនការផ្សព្វផ្សាយពីសមិទ្ធផល និងសក្តានុពលរបស់ខេត្ត ដើម្បីផ្តល់ចំណេះដឹង និងព័ត៌មានគ្រប់ជ្រុងជ្រោយជូនសាធារណជន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។ លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ជំរុញដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោក សាន់ យូ បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ ។បណ្តាញសង្គមដែលកំពុងប្រើប្រាស់បច្ចុប្បន្ន មានទាំងព័ត៌មានពិត និងព័ត៌មានមិនពិតផងដែរ ដើម្បីធានាបាននូវស្ថេរភាព នៃសង្គម និងកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ចំពោះព័ត៌មានមិនពិតនោះ រដ្ឋបាលខេត្តបានរៀបចំក្រុមតាមដានព័ត៌មាន នៅលើបណ្តាញសង្គមនានា តាមបណ្តាក្រុង ស្រុក,ក្រុមព័ត៌មាន និងសាធារណមតិ របស់មន្ទីរព័ត៌មានខេត្ត ដើម្បីតាមដាន ឆ្លើយតប និងធ្វើការបំភ្លឺនូវរាល់ព័ត៌មានបំភ្លើស បំភ្លៃ ខុសពីការពិត បានទាន់ពេលវេលា ។ លោក អភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយពីព័ត៌មាននៅក្នុងមូលដ្ឋានបានកាន់តែច្រើន វាបានផ្ដល់ព័ត៌មានដល់សាធារណជន ដែលចេញពីប្រភពច្បាស់លាស់ និងជួយដល់ការពិចារណាលើព័ត៌មានមិនពិត ព្រមទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដើម្បីប្រយោជន៍បុគ្គល និងជាការបំពុលសង្គម។ លោក សាន់ យូ បានជំរុញដល់មន្ត្រីក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវក្ដាប់ស្ថានការណ៍ ឱ្យបានជាប្រចាំ ទាំងព័ត៌មានល្អ និងព័ត៌មានប្រឈម រសើប សម្រាប់ជាមូលដ្ឋាន រៀបចំការឆ្លើយតប ស័ក្តិសមជាសេនាធិការរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026