Thursday, October 22, 2026
Thursday, October 22, 2026
Thursday, October 22, 2026

ក្រុមការងារព័ត៌មាននិងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យហ៊ុន សែន ទឹកផុស

by Sorn Kunnivoth
97 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្តចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ » នៅវិទ្យាល័យហ៊ុន សែន ទឹកផុស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

យុទ្ធនាការនេះដឹកនាំដោយលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មាន និងលោក ហឹង ចូច អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ។ យុទ្ធនាការនេះក៏មានការចូលរួមពីលោក សុខ សុន្ធីរ អភិបាលរងស្រុកទឹកផុស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន១ ៤៧៦ នាក់ ។

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយះការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន ៕អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍

អត្ថបទពាក់ព័ន្ធ