Friday, October 16, 2026
Friday, October 16, 2026
Friday, October 16, 2026

កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះធ្វើរដ្ឋបាល និងពិនិត្យសង្វាក់ផលិតកម្ម នៅតាមរោងក្នុងស្រុកសាមគ្គីមានជ័យ

by Sorn Kunnivoth
156 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើរដ្ឋបាល និងពិនិត្យមើលសង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រ ដែលមានជនបរទេសស្នាក់នៅ និងធ្វើការ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា កម្លាំងចម្រុះបានពិនិត្យអគារស្នាក់នៅរបស់ជនបរទេស ចំនួន ២អគារ ស្មើនឹង១០០បន្ទប់ មានអ្នកស្នាក់នៅចំនួន​៦៧នាក់ ជាជនជាតិ​ចិន ស្មើនឹង៦០បន្ទប់ និង៤០បន្ទប់ទៀតមិនមានការស្នាក់នៅឡើយ ។ ជាមួយគ្នានេះកម្លាំងចម្រុះ បានពិនិត្យរដ្ឋបាលរោងចក្រ ចំនួន១០ ដែលកំពុងដំណើរការជាធម្មតា និងមិនមានអ្វីគួរឲ្យកត់សម្លាល់ឡើយ ៕អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិវឌ្ឍន៍

អត្ថបទពាក់ព័ន្ធ