161 សកម្មភាពក្រុមកីឡាករគុនល្បុក្កតោ និងព្រះសង្ឃសៅលីង ធ្វើការហាត់សម នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១ ០០០នាក់។ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាស្វែងយល់ និងទទួលនួវបទពិសោធពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះធ្វើរដ្ឋបាល និងពិនិត្យសង្វាក់ផលិតកម្ម នៅតាមរោងក្នុងស្រុកសាមគ្គីមានជ័យ May 29, 2026 អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ May 12, 2026 រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងមានជំនួបថ្មីជាមួយអ្នកសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម May 5, 2026 រថយន្តក្រុង១០គ្រឿងត្រៀមសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកលេងស្រុកកំណើត គោលដៅភ្នំពេញ-កំពង់ឆ្នាំង April 10, 2026 ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីមធ្យោបាយល្អនានា ឆ្ពោះទៅការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង December 21, 2025