113 ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ បានធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួនលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ។ តាមរយៈសារលើបណ្តាញសង្គមការងារ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ឯកឧត្តម នឹងមានជំនួបថ្មីបន្ថែមទៀតជាមួយ អ្នកសារព័ត៌មានអនឡាញ ដែលបានកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខសង្គម និងជម្លោះនានាដែលបានកើតឡើង ដើម្បីពង្រឹងលើក្រមសីលធម៌ផង និងការផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សង្គមផង ជំរុញឱ្យមានការផលិតផ្សព្វផ្សាយព័ត៌មានដែលមានផលប្រយោជន៍ច្រើនដល់ពលរដ្ឋ។ ថ្នាក់ដឹកនាំខាងលើ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិតនិងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលេចថា «ពេលខ្លះ បងប្អូនអាចមានអារម្មណ៍មិនល្អ ឈឺក្បាល ស្រ្តេស ឬអារម្មណ៍ផ្សេង បងប្អូនមិនមានជំងឺអ្វីទេ ប៉ុន្តែអាចមកពីបងប្អូនអានព័ត៌មាន ឬទស្សនារូបភាពដែលរន្ធត់ ឬព័ត៌មានមិនល្អ។ សូមរួមគ្នាដើម្បីផលិត ផ្សព្វផ្សាយព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម»៕ អត្ថបទ ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះធ្វើរដ្ឋបាល និងពិនិត្យសង្វាក់ផលិតកម្ម នៅតាមរោងក្នុងស្រុកសាមគ្គីមានជ័យ May 29, 2026 អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ May 12, 2026 សកម្មភាពក្រុមកីឡាករគុនល្បុក្កតោ និងព្រះសង្ឃសៅលីង ធ្វើការហាត់សម ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» April 29, 2026 រថយន្តក្រុង១០គ្រឿងត្រៀមសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកលេងស្រុកកំណើត គោលដៅភ្នំពេញ-កំពង់ឆ្នាំង April 10, 2026 ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីមធ្យោបាយល្អនានា ឆ្ពោះទៅការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង December 21, 2025