66 ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានប្រសាសន៍ថា៖ “ខ្ញុំមានឱកាសបានភ្ជាប់ទំនាក់ទំនងជាមួយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ អានុទីន ដើម្បីផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីមធ្យោបាយល្អនានាសំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសទាំងពីរ”។ ឯកឧត្តមនាយករដ្ឋមន្ត្រី អានវ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងដូច្នេះនៅលើគណនីផ្លូវការរបស់ឯកឧត្តម នាព្រឹកថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៥នេះ។ បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ដែលត្រូវចូលរួមក្នុងស្មារតីសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីបិទបញ្ចប់ភាពតានតឹង ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តម បានបន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទខាងមុខនេះ នេះគឺជាឱកាស និងវេទិកាប្រកបដោយលក្ខណៈស្ថាបនាមួយដើម្បីអាចឱ្យប្រទេសកម្ពុជា និងថៃ ចរចាគ្នាដោយបើកចំហ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង។ប្រភព AKP ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះធ្វើរដ្ឋបាល និងពិនិត្យសង្វាក់ផលិតកម្ម នៅតាមរោងក្នុងស្រុកសាមគ្គីមានជ័យ May 29, 2026 អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ May 12, 2026 រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងមានជំនួបថ្មីជាមួយអ្នកសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម May 5, 2026 សកម្មភាពក្រុមកីឡាករគុនល្បុក្កតោ និងព្រះសង្ឃសៅលីង ធ្វើការហាត់សម ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» April 29, 2026 រថយន្តក្រុង១០គ្រឿងត្រៀមសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកលេងស្រុកកំណើត គោលដៅភ្នំពេញ-កំពង់ឆ្នាំង April 10, 2026