អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលយកសំណើរក្នុងការជំរុញឱ្យកម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច by Sorn Kunnivoth September 1, 2025 សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១ ខែកញ្ញានេះ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ៕ បន្តការអាន September 1, 2025 106 ចំនួនអ្នកទស្សនា FacebookTelegramCopy Link
សម្តេចបវរធិបតី សង្កត់ធ្ងន់ពីភាពចាំបាច់ នៃការពង្រីកបន្ថែមទៀត នូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រវាងកម្ពុជា-ចិន by Sorn Kunnivoth September 1, 2025 September 1, 2025 97 ចំនួនអ្នកទស្សនា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន by Sorn Kunnivoth August 30, 2025 August 30, 2025 92 ចំនួនអ្នកទស្សនា
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សុខភាពរបស់ជាតិ ពឹងផ្អែកលើសុខភាពរបស់ប្រជាជន by Sorn Kunnivoth May 5, 2025 May 5, 2025 76 ចំនួនអ្នកទស្សនា
ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង៣នេះ by Sorn Kunnivoth April 29, 2025 April 29, 2025 55 ចំនួនអ្នកទស្សនា
សម្តេចធិបតី៖ ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជា អាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ by Sorn Kunnivoth April 4, 2025 April 4, 2025 114 ចំនួនអ្នកទស្សនា
សម្តេចធិបតី ណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី by Sorn Kunnivoth April 4, 2025 April 4, 2025 190 ចំនួនអ្នកទស្សនា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ by Sorn Kunnivoth March 26, 2025 March 26, 2025 140 ចំនួនអ្នកទស្សនា
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត by Sorn Kunnivoth March 12, 2025 March 12, 2025 120 ចំនួនអ្នកទស្សនា
សម្តេចធិបតី៖ ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានបន្សល់ទុកពីបុព្វបុរស by Sorn Kunnivoth March 5, 2025 March 5, 2025 184 ចំនួនអ្នកទស្សនា