80 សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា សុខភាពរបស់ជាតិ គឺពឹងផ្អែកទាំងស្រុងលើសុខភាពរបស់ប្រជាជន ដែលគិតតាំងពីសុខភាពរបស់ប្រជាជនទូទៅ មន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០» នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក យើងត្រូវចូលរួមទាំងអស់គ្នាទាំងការបង្ការ អប់រំ និងព្យាបាលឱ្យបានទាន់ពេលវេលា ដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។ ជុំវិញការថែទាំសុខភាពនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋហាត់កីឡាឱ្យបានគ្រប់គ្នា ព្រោះថា ការហាត់កីឡាអាចជួយសុខភាពបានយ៉ាងច្រើន ពោលគឺមិនត្រឹមតែជួយការពារពីជំងឺមហារីកនោះទេ។ សម្ដេចធិបតី បានមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាបានធ្វើការវិនិយោគលើការរៀនសូត្រ លើការផលិត លើការងារ ប៉ុន្ដែពួកគាត់ភាគច្រើនភ្លេចវិនិយោគលើខ្លួនឯង។ សម្ដេចក៏បានលើកទឹកចិត្ដឱ្យបណ្ដារាជធានី-ខេត្ដ រៀបចំសួនសាធារណៈ ដើម្បីឱ្យពលរដ្ឋមានកន្លែងសម្រាប់ហាត់កីឡា។ ទន្ទឹមនេះ សម្ដេចធិបតី ក៏បានមើលឃើញថា នៅតាមបណ្ដាបុរីមួយចំនួន មិនត្រឹមតែសាងសង់តែផ្ទះស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាងសង់សួនសាធារណៈផងដែរ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការវិវត្ដនៃសង្គមរបស់យើង។ សម្ដេចធិបតី សង្កត់ធ្ងន់ថា ការវិវត្ដនៃសេដ្ឋកិច្ច ការវិវត្ដនៃជីវភាពរបស់ប្រជាពលរដ្ឋ និងការវិវត្ដនៃទំនើបកម្មសង្គម គឺជាការបង្ហាញពីការវិវត្ដដោយចីរភាព៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026