191 សម្តេចធិបតី បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះយើងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។ ទន្ទឹមនេះ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមខ្លួនដាក់ចេញនូវចំណាត់ការទប់ស្កាត់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចល វឹកវរ និងអសន្តិសុខក្នុងសង្គម និងត្រូវយកចិត្តទុកដាក់ចំពោះការការពារសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយក្រុមហ៊ុនឯកជន និងអាជីវករ ក្នុងការរក្សាតម្លៃម្ហូបអាហារ ភេសជ្ជៈ និងសេវាឱ្យបានសមរម្យ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្តេចធិបតី បានរម្លឹកអំពីការឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីទៅតាមបណ្តាខេត្ត និងការវិលត្រឡប់មកវិញ ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ទី១៧ ខែមេសា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលបានជួយសម្រាលបន្ទុកការចំណាយ ក្នុងការធ្វើដំណើររាប់លានដុល្លារជូនប្រជាពលរដ្ឋ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាជាង ១០មុឺនដុល្លារពីសប្បុរសជន សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) Sorn Kunnivoth អត្ថបទពាក់ព័ន្ធ អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026 ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង May 10, 2026 សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាជាង... May 10, 2026 សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង May 10, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) May 5, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 ដើរតួនាទីជាក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលឯកភាពគ្នា... May 5, 2026