147 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានក្ដីសង្ឃឹមថា នៅឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។ សម្តេចបវរធិបតីបន្ដថា ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពល ហើយកត្តាសន្ដិសុខនេះ គឺដាច់ខាតត្រូវតែធ្វើ និងធនាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរ នាពេលកន្លងទៅធ្វើបានល្អហើយ ប៉ុន្ដែនៅមានបញ្ហាខ្លះៗ ហើយអាជ្ញាធរត្រូវខិតខំរួមគ្នា ដើម្បីធ្វើកិច្ចការងារនេះជាបន្ដទៀត។សម្តេចបវរធិបតី មានប្រសាសន៍ថា «ហើយសង្ឃឹមថា ២០២៥នេះ យើងនឹងអាចឈានទៅដល់ ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ យើងនៅបន្ដធ្វើទៀត»។ សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ក្រៅពីនោះ ខេត្តផ្សេងៗ ដូចគ្នាដែរ គឺត្រូវធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងប្រជាពលរដ្ឋជាដើម។ សម្ដេចថា ឥឡូវនេះ នៅរាជធានីភ្នំពេញ ម៉ោង២ ឬម៉ោង៣ភ្លឺ នៅមានប្រជាពលរដ្ឋដើរលេងកម្សាន្ដ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026