ការកត់ត្រាទុក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យសហគមន៍ទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល by Sorn Kunnivoth June 30, 2025កំពង់ឆ្នាំង ៖ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសមិទ្ធផលនានា និងស្ថានភាពលក់ដូររបស់ប្រជាសហគមន៍ នៅក្នុងសហគមន៍ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួងបរិស្ថាន សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ផ្នែកខាងលើខ្សែទឹក រួមមាន អាងប្រព្រឹត្តិកម្មទឹកស្អាត ១៥ម៉ែត្រគូប/ម៉ោង អាងស្ដុកទឹក ៤០ម៉ែត្រគូប និងបំពង់ទឹកសម្រាប់តទៅតំបន់ទេសចរណ៍ចំនួន ២ទីតាំង និងបានសាងសង់បង្គន់សាធារណៈបរិយាបន្ន ១ខ្នង មានចំនួន ៥បន្ទប់ផងដែរ ។ សូមបញ្ជាក់ថា តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ២៨គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស និងប្រមាណជា៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ៕ បន្តការអាន June 30, 2025 52 ចំនួនអ្នកទស្សនា FacebookTelegramCopy LinkThreadsBluesky
ការកត់ត្រាទុក ផ្លូវភ្ជាប់ទៅកាន់រមណីយដ្ឋានធម្មជាតិចំនួន៣ ក្នុងស្រុកទឹកផុសបើកការដ្ឋានស្ថាបនា ដោយក្រាលកៅស៊ូ និងបេតុង by Sorn Kunnivoth June 30, 2025 June 30, 2025 67 ចំនួនអ្នកទស្សនា
ការកត់ត្រាទុក រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលមានសម្រស់ធម្មជាតិដ៏ស្រល់ត្រកាលគួរឱ្យចង់ទៅលេងកម្សាន្ត by Sorn Kunnivoth January 25, 2025 January 25, 2025 155 ចំនួនអ្នកទស្សនា