Thursday, September 10, 2026
Thursday, September 10, 2026
Thursday, September 10, 2026

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ អញ្ជើញ​ចុះ​ពិនិត្យ​សហគមន៍​ទេសចរណ៍​ ទឹក​ធ្លាក់​ថ្មក្រាល​

by Sorn Kunnivoth
92 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសមិទ្ធផលនានា និងស្ថានភាពលក់ដូររបស់ប្រជាសហគមន៍ នៅក្នុងសហគមន៍ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួងបរិស្ថាន សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ផ្នែកខាងលើខ្សែទឹក រួមមាន អាងប្រព្រឹត្តិកម្មទឹកស្អាត ១៥ម៉ែត្រគូប/ម៉ោង អាងស្ដុកទឹក ៤០ម៉ែត្រគូប និងបំពង់ទឹកសម្រាប់តទៅតំបន់ទេសចរណ៍ចំនួន ២ទីតាំង និងបានសាងសង់បង្គន់សាធារណៈបរិយាបន្ន ១ខ្នង មានចំនួន ៥បន្ទប់ផងដែរ ។

សូមបញ្ជាក់ថា តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ២៨គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស និងប្រមាណជា៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ៕

អត្ថបទពាក់ព័ន្ធ