155 កំពង់ឆ្នាំង ៖ ឯកឧត្តម ឳម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម គង់ ចាន់ អនុរដ្ឋលេខាធិការ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញមួយ ចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលការដាំដុះ និងការប្រមូលផលស្រូវប្រាំង ពូជសែនក្រអូប០១ នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។ ប្រជាកសិករនៅក្នុងឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នមានប្រជាកសិករមួយចំនួន បានចាប់ផ្តើមងាកចេញពីការដាំដុះស្រូវOM មកធ្វើការដាំដុះពូជស្រូវក្នុងស្រុក សែនក្រអូប០១ វិញម្តង ដោយមានការណែនាំ និងបង្ហាត់បង្ហាញបច្ចេកទេស ក្នុងកាដាំដុះ ពីមន្ត្រីជំនាញកសិកម្មផងដែរ ។ លោក ប៊ុន សុធន់ ប្រធានសហគមន៍ កសិកម្មខេមស៊ីដពេជចង្វា រំពឹងថា នៅពេលខាងមុខកសិករភាគច្រើន នឹងងាកមកដាំដុះពូជស្រូវក្នុងស្រុកដូចជាពូជ សែនក្រអូប ០១ និងពូជផ្ការំដួលជាដើម ។ ពូជស្រូវទាំង២នេះ មានតម្លៃខ្ពស់នៅលើទីផ្សារ ។ ជួបជាមួយប្រជាកសិករនៅទីនោះ ឯកឧត្តម ឳម គឹម ស៊ា បានជម្រុញឲ្យប្រជាកសិករ ប្រាស់ពូជសែនក្រអូម០១ ជាពូជក្នុងស្រុក ដែលទទួលបានផលចំណេញច្រើនជាងប្រភេទស្រូវOM ។ហើយការដាំដុះពូជស្រូវសែនក្រអូប០១ ដែលជាពូជយុទ្ធសាស្ត្រនេះ មានតម្លៃខ្ពស់ រក្សាបានស្ថេរភាពតម្លៃ និងទទួលបានការគាំទ្រ ពេញនិយមនៅលើទីផ្សារជាតិ និងអន្តរជាតិ ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥នេះ ប្រជាកសិករនៅទូទាំងខេត្ត សម្រេចធ្វើការដាំដុះស្រូវប្រាំងបានលើផ្ទៃដីដី ចំនួន៥៥៤៣៥ ហិកតា ស្មើនឹង ១៤៧,០៤ ភាគរយ នៃផែនការ ចំនួន ៣៧ ៧០០ ហិកតា ។ បច្ចប្បន្នតម្លៃស្រូវសែនក្រអូប ០១ ក្នុង១គីឡូក្រាម ១ ២០០រៀល ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram ឯកឧត្តម ឳម គឹមស៊ា រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាជាង ១០មុឺនដុល្លារពីសប្បុរសជន សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យការដាំដំណាំ ក្នុងសហគមន៍ កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម February 18, 2026 ត្រីចាប់ផ្តើមត្រូវច្រើន រដ្ឋបាលជលផលអំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ទុកសម្រាប់បរិភោគ December 23, 2025 ខេត្តក្វាងស៊ីប្រទេសចិនផ្តល់ផ្ទះសំណាញ់ និងជួយបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មទំនើប ដល់កសិករ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង December 11, 2025 កូនបង្កង ចំនួន ៦៥ ០០០ក្បាល និងពស់ថ្លាន់៥ ក្បាល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្សក្នុងខេត្តកំពង់ឆ្នាំង September 16, 2025 ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្ករបង្កើនផលស្រូវប្រាំង នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ February 19, 2025 ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ផ្តល់ថវិកា៦០០០ដុល្លារ ដើម្បីជួយទិញស្រូវពីកសិករ ហើយកិនជាអង្ករយកទៅចែកជូនពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាព January 25, 2025