120 កំពង់ឆ្នាំង៖ រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិចំនួន៤កន្លែងរួមមាន រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់បង្គងរនាប និងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្លាយជាគោលដៅទេសចរណ៍សំខាន់ដែលមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើន។ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទីតាំងភូមិសាស្រ្តរបស់រមណីយដ្ឋានទឹកជ្រោះ និងព្រៃភ្នំយ៉ាងស្រស់ស្អាតទាំង៤នេះ មានដូចជា ទី១. ទឹកធ្លាក់អន្លង់ស្វាយ ដែលស្ថិតនៅក្នុង ភូមិដូងស្លា ឃុំក្បាលទឹក ទី២. ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ទី៣. ទឹកធ្លាក់ថ្មក្រាល មានទីតាំង ស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប និងទី៤ ទឹកធ្លាក់បង្គងរនាប មានទីតាំងឃុំជៀប ។ គួរបញ្ជាក់ថា ក្រៅពីប្រជាជនទូទៅស្គាល់ថាជាខេត្តល្បីល្បាញរឿងផលិត ក្អម ឆ្នាំងអំពី ដីនោះ ខេត្តកំពង់ឆ្នាំង ក៏កំពុងមានភាពល្បីល្បាញ ជាខេត្តដែលមានរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ បង្កប់ខ្លួននៅ តាមតំបន់ភ្នំ និងតាមដងទន្លេ ជាទាក់ទាញសម្រាប់ វិស័យទេសចរណ៍មួយដែរក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នស្រុកទឹកផុស ក៏បានក្លាយជាស្រុកមួយរបស់ខេត្តកំពង់ឆ្នាំង ដែលមានភ័ព្វសំណាងទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនពីរាជរដ្ឋាភិបាល។ ការអភិវឌ្ឍន៍ ទាំងនោះរួមមាន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងអាគាររដ្ឋបាលសាលាស្រុកជាដើមនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ជិត៥ម៉ឺននាក់ មកលេងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក November 8, 2025 ចូលឆ្នាំ៣ថ្ងៃមានភ្ញៀវទេសចរ មកលេងខេត្ត កំពង់ឆ្នាំង ចំនួន ១ ៤៣២ ៦៨៩នាក់ April 17, 2025 ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍ February 3, 2025 រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលមានសម្រស់ធម្មជាតិដ៏ស្រល់ត្រកាលគួរឱ្យចង់ទៅលេងកម្សាន្ត January 25, 2025 សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាននៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨” January 25, 2025 “ទំនប់គង្គា”ក្នុងខេត្តកំពង់ឆ្នាំង ជាទីកម្សាន្តដ៏ពេញនិយម January 25, 2025