132 កំពង់ឆ្នាំង៖ ទំនប់គង្គា គឺជាប្រព័ន្ធធារាសាស្រ្តមួយដែលរាជរដ្ឋាភិបាលបានជួសជុលកែលម្អ សម្រាប់រក្សាទឹកស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋ។ ទំនប់មួយនេះមានទីតាំងស្ថិតក្នុង ភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ១០៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ២០ គីឡូ ម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ក្រៅពីមានប្រយោជន៍ សម្រាប់រក្សាទឹកស្រោចស្រពដំណាំស្រូវ ទំនប់គង្គាក៏ជាកន្លែងមុជទឹកកម្សាន្តរីករាយមួយដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ។ អ្នកមកលេងកម្សាន្តច្រើននៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដោយមកជាក្រុមគ្រួសារ មកអង្គុយញ៉ាំអាហារ និងមុជទឹកលេង។ គួរជម្រាបជូនថា ទំនប់គង្គា ឬប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងនេះមានលទ្ធភាព ស្រោចស្រពលើផ្ទៃដីស្រូវប្រាំងជាង ៦០ហិកតា និងស្រូវវស្សាជាង១២០០ហិកតា ។ បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រនេះ បានឋិតនៅក្រោមការថែទាំជាប្រចាំរបស់មន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង។ ទំនប់គង្គា បានកសាងឡើងនៅក្នុងអំឡុងឆ្នាំ១៩៧៦ ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ (សម័យខ្មែរក្រហម) ដែលគេហៅថា « ទំនប់តំបន់ » ប៉ុន្តែទំនប់មួយនេះបានរងការខូចខាតដោយសារសង្រ្គាម ទើបរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយដៃគូអង្គការក្រៅរដ្ឋាភិបាលបានធ្វើការជួសជុល កសាងទំនប់នេះឡើងវិញ ដើម្បីជាប្រយោជន៏ទប់ទឹកស្រោចស្រពស្រូវស្រែប្រាំង និងស្រូវស្រែវស្សារបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំងទំនប់គង្គា រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ជិត៥ម៉ឺននាក់ មកលេងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក November 8, 2025 ចូលឆ្នាំ៣ថ្ងៃមានភ្ញៀវទេសចរ មកលេងខេត្ត កំពង់ឆ្នាំង ចំនួន ១ ៤៣២ ៦៨៩នាក់ April 17, 2025 ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍ February 3, 2025 រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលមានសម្រស់ធម្មជាតិដ៏ស្រល់ត្រកាលគួរឱ្យចង់ទៅលេងកម្សាន្ត January 25, 2025 សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាននៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨” January 25, 2025 រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ ៤កន្លែងក្នុងស្រុកទឹកផុស ដែលអ្នកទេសចរមិនគួររំលង January 25, 2025