82ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ មូលធនមនុស្ស គឺជាមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ មានជំនាញច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយប្រចាំជីវិត។នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថា ចំពោះមុខនិស្សិតសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា «ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ អ្វីដែលក្មួយៗនិស្សិតត្រូវចងចាំ គឺត្រូវរៀនឱ្យលើសពីចេះ រហូតក្លាយជាអ្នកដែលមានពេទកោសល្យខ្ពស់ ជាមនុស្សពូកែនិងប៉ិនប្រសប់» ដូចសុភាសិតមួយពោលថា «ចេះ១០ មិនស្មើប្រសប់មួយ»។ ឯកឧត្តម ប៉ែន បូណា បន្តថា ដូច្នេះ រៀនគ្រាន់តែចេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយុវជនគ្រប់រូបត្រូវយកចំណេះដឹងរបស់ខ្លួន ផ្គួបផ្សំជាមួយទេពកោសល្យ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដើម្បីរកឱ្យឃើញភាពលេចធ្លោមួយដែលអ្នកដទៃមិនអាចធ្វើដូច ឬពិបាកធ្វើដូច។ ឯកឧត្តមបន្ថែមថា «បន្ថែមពីលើភាពប៉ិនប្រសប់និងលេចធ្លោ មូលធនមនុស្សត្រូវមានសីលធម៌ល្អ ចេះចុះសម្រុងក្នុងសង្គមនិងជាមួយអ្នកនៅជុំវិញខ្លួន និងចុងក្រោយ គឺជាមនុស្សដែលមានសុខភាពល្អ កម្លាំងពលំមាំមួន និងប្រាជ្ញាស្មារតីវៀងវៃ ដែលជាគោលដៅពិតប្រាកដរបស់រាជរដ្ឋាភិបាល»។ នេះជាការទាញចំណាប់អារម្មណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។បើតាមឯកឧត្តម ប៉ែន បូណា ដើម្បីធ្វើបែបនេះបាន ត្រូវមានកត្តាសំខាន់ពីរ៖ ទី១. គឺបរិយាកាសអំណោយផលដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល និងទី២. គឺកិច្ចខិតខំដោយខ្លួនឯង។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានផ្តល់ជូននូវភាពអំណោយផលគ្រប់បែបយ៉ាង ដូចជា សុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ពិសេស គឺសាលារៀននិងសាកលវិទ្យាល័យមាននៅគ្រប់ទិសទី។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបណ្តុះបណ្តាលគ្រូ សាស្ត្រាចារ្យប្រកបដោយគុណភាព ដើម្បីបណ្តុះបណ្តាលបន្ត។ ដូច្នេះ អ្វីដែលនៅសេសសល់ គឺកិច្ចខិតខំដោយខ្លួនឯងដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។ឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ថ្លែងស្វាគមន៍ឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាមមាញឹក ផ្តល់បាឋកថា ដល់និស្សិតនិងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យកម្ពុជា ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ឯកឧត្តមបណ្ឌិត បន្តថា សាកលវិទ្យាល័យកម្ពុជា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគាំទ្រគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕ចែករំលែក:Click to share on Facebook (Opens in new window)Click to email a link to a friend (Opens in new window)Click to share on LinkedIn (Opens in new window)Click to share on Twitter (Opens in new window)Click to share on Telegram (Opens in new window)រូបអ្នកនិពន្ធការផ្សព្វផ្សាយដោយអ្នកនិពន្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ កុំមានការព្រួយបារម្ភជាមួយនឹងប្រកាសរបស់ក្រសួង ដោយសារតែក្រសួងបានទទួលស្គាល់ពួកគាត់រួចហើយ ហេតុអ្វីបានកម្ពុជាចាំបាច់ត្រូវពង្រឹងគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ? ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង៖ សូមកុំយកពិធីមង្គល ប្រែក្លាយជាវេទិកាកំប្លែង យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ កំពុងមានការគាំទ្រពីសាធារណជនគ្រប់មជ្ឈដ្ឋាន ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងថា បើសិនគ្មានថ្ងៃ២ធ្នូទេ ក៏គ្មានថ្ងៃ ៧មករានោះដែរ,២ធ្នូ និង៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអាចរួមគ្នាកសាងប្រទេសជាតិអោយមានការអភិវឌ្ឍ មានសុខសន្តិភាពរហូតមកដល់ពេលនេះ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ឃាត់រថយន្តធំ៤ គ្រឿង ដឹកដើមអាកាស្យាលើសទម្ងន់កម្រិតកំណត់ Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក ឯកឧត្តម ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់» January 25, 2025 ការកត់ត្រាទុក ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ January 25, 2025 ការកត់ត្រាទុក របងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា January 25, 2025 ការកត់ត្រាទុក ឯកឧត្តម ប៉ែន បូណា៖ «ប្រពៃណីបម្រើប្រជាពលរដ្ឋតជំនាន់របស់គណបក្សប្រជាជនកម្ពុជា» January 25, 2025