ការកត់ត្រាទុក មន្ត្រីកសិកម្មចុះពិនិត្យមើលការដាំដុះ និង ការប្រមូលផលស្រូវប្រាំងពូជសែនក្រអូប០១ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង by Sorn Kunnivoth January 26, 2025 កំពង់ឆ្នាំង ៖ ឯកឧត្តម ឳម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម គង់ ចាន់ អនុរដ្ឋលេខាធិការ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញមួយ ចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលការដាំដុះ និងការប្រមូលផលស្រូវប្រាំង ពូជសែនក្រអូប០១ នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។ ប្រជាកសិករនៅក្នុងឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នមានប្រជាកសិករមួយចំនួន បានចាប់ផ្តើមងាកចេញពីការដាំដុះស្រូវOM មកធ្វើការដាំដុះពូជស្រូវក្នុងស្រុក សែនក្រអូប០១ វិញម្តង ដោយមានការណែនាំ និងបង្ហាត់បង្ហាញបច្ចេកទេស ក្នុងកាដាំដុះ ពីមន្ត្រីជំនាញកសិកម្មផងដែរ ។ លោក ប៊ុន សុធន់ ប្រធានសហគមន៍ កសិកម្មខេមស៊ីដពេជចង្វា រំពឹងថា នៅពេលខាងមុខកសិករភាគច្រើន នឹងងាកមកដាំដុះពូជស្រូវក្នុងស្រុកដូចជាពូជ សែនក្រអូប ០១ និងពូជផ្ការំដួលជាដើម ។ ពូជស្រូវទាំង២នេះ មានតម្លៃខ្ពស់នៅលើទីផ្សារ ។ ជួបជាមួយប្រជាកសិករនៅទីនោះ ឯកឧត្តម … បន្តការអាន January 26, 2025 54 ចំនួនអ្នកទស្សនា FacebookTelegramCopy Link