ការកត់ត្រាទុក រដ្ឋមន្ត្រីក្រសួងការបរទេស បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា-សហរដ្ឋអាមេរិក by Sorn Kunnivoth January 25, 2025 ឯកឧត្តមឧបនយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ (កម្ពុជា-សហរដ្ឋអាមេរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមឧបនយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត រវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅ សារមន្ទីរជាតិ ។ ការរៀបចំប្រារព្ធខួបទី៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះគឺបានឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏យូរលង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយ សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្ស រីករាយចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី នាឆ្នាំកន្លងទៅនេះ រាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន រហូតដល់ការបន្តកិច្ចសហប្រតិបត្តិការរវាងយោធា និង យោធា។ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមាន ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ ដោយបានកត់សម្គាល់ថា “រតនសម្បត្តិទាំងនេះ … បន្តការអាន January 25, 2025 18 ចំនួនអ្នកទស្សនា FacebookTelegramCopy Link