90 ឯកឧត្តមឧបនយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ (កម្ពុជា-សហរដ្ឋអាមេរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមឧបនយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត រវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅ សារមន្ទីរជាតិ ។ ការរៀបចំប្រារព្ធខួបទី៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះគឺបានឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏យូរលង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយ សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្ស រីករាយចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី នាឆ្នាំកន្លងទៅនេះ រាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន រហូតដល់ការបន្តកិច្ចសហប្រតិបត្តិការរវាងយោធា និង យោធា។ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមាន ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ ដោយបានកត់សម្គាល់ថា “រតនសម្បត្តិទាំងនេះ ដែលត្រូវ បានយកពីទឹកដីរបស់យើង ឥឡូវនេះបានឈរជានិមិត្តរូបដ៏មានឥទ្ធិពលនៃយុត្តិធម៌ ការគោរព ប្រវត្តិសាស្ត្រ និងការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ចំពោះការអភិរក្ស និងការលើកតម្កើង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរនូវ ភាពជាដៃគូក្នុងន័យនេះថា ជា “គំរូដែលបង្ហាញតាមរយៈការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យវត្ថុបុរាណរាប់ ក្នុងការអភិរក្សតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាតំបន់អង្គរ និងព្រះវិហារ ជាដើម។ ជាមួយគ្នានេះ លើវិស័យកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគ រហូតដល់ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះមីន ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកបានដើរតួយ៉ាងសំខាន់។ លើសពីនេះទៀត ការប្រារព្ធពិធីនេះឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ទៅវិញទៅមកលើវិស័យផ្សេងៗ តាមរយៈការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram ឯកឧត្តម ប្រាក់ សុខុន រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026