ការកត់ត្រាទុក ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យស្ថានភាពទឹកនិងការងារបង្កបង្កើនផលស្រូវប្រាំង នៅឃុំពោធិ៍ ស្រុកកំពង់លែង by Sorn Kunnivoth January 25, 2025 កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំង និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅចំណុចបឹងរលំ បឹងខ្នើយ និងបឹងប៉ាយាប ក្នុងភូមិសាស្ត្រ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង។ នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ តាមដានពីស្ថានភាពទឹក និងត្រៀមអន្តរាគមន៍ ជួយសង្គ្រោះស្រូវប្រជាកសិករ ឲ្យបានទាន់ពេលវេលា ៕ បន្តការអាន January 25, 2025 28 ចំនួនអ្នកទស្សនា FacebookTelegramCopy Link