អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត by Sorn Kunnivoth January 25, 2025 ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។ ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។ អ្នកគ្រប់គ្រងការដ្ឋានរូបនេះ ឱ្យដឹងទៀតថា ក្រុមការងារត្រូវរុះរើផ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្មដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។ បន្ថែមលើនេះ ក្រុមការងារត្រូវព្យាយាមសិក្សាស្វែងយល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួនត្រូវជួសជុលឱ្យបានត្រឹមត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។ ដោយហេតុថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម៕ បន្តការអាន January 25, 2025 167 ចំនួនអ្នកទស្សនា FacebookTelegramCopy Link
អ្នកជំនាញពិសេសខាងសម្អាតរុក្ខជាតិនៅតាមប្រាសាទ by Sorn Kunnivoth January 25, 2025 January 25, 2025 145 ចំនួនអ្នកទស្សនា
កម្រាលរានទស្សនាថ្មី នៅស្រះទឹកអង្គរខាងត្បូង អាចឱ្យអ្នកទេសចរ ឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ by Sorn Kunnivoth January 25, 2025 January 25, 2025 259 ចំនួនអ្នកទស្សនា