13 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាមួយមន្ត្រីរាជការដែលជានិវត្តជននៃក្រសួងព័ត៌មាន ក្នុងបរិយាកាសពោរពេញដោយមនោសញ្ចេតនា ការគោរព និងការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងបម្រើជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ពិធីសំណេះសំណាល និងចែកអំណោយដល់និវត្តជននៃក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ព្រមទាំងនិវត្តជននៃក្រសួងព័ត៌មានចំនួន ២៥០រូប ។ ការរៀបចំពិធីនេះឡើងក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងជាមួយនិវត្តជនដែលធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងព័ត៌មាន,ផ្សព្វផ្សាយអំពីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន កម្ពុជាទូទាំងប្រទេស ជាមួយការជំរុញ និងលើកទឹកចិត្តឱ្យចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន ដើម្បីទទួលបានការយកចិត្តទុកដាក់បន្ថែមពីសំណាក់ក្រសួងសាមី និងសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្នាដៃ ការខិតខំប្រឹងប្រែង និងបទពិសោធន៍ដ៏មានតម្លៃរបស់មន្ត្រីរាជការនិវត្តជន ដែលបានចូលរួមកសាង និងអភិវឌ្ឍក្រសួងព័ត៌មានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតទទួលបានសមិទ្ធផលជាច្រើនដូចសព្វថ្ងៃ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីរាជការនិវត្តជន គឺជាធនធានមនុស្សដ៏មានតម្លៃ និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រការអភិវឌ្ឍរបស់ក្រសួងព័ត៌មាន។ បទពិសោធន៍ ចំណេះដឹង និងគុណតម្លៃនៃការបម្រើការងាររបស់អតីតមន្ត្រីរាជការ គឺជាមូលដ្ឋានសម្រាប់មន្ត្រីជំនាន់ក្រោយរៀនសូត្រ និងបន្តអភិវឌ្ឍការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ជំនួបសំណេះសំណាលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការនិវត្តជន ព្រមទាំងការរក្សានូវចំណងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ មន្ត្រីបច្ចុប្បន្ន និងមន្ត្រីជំនាន់មុន។ មន្ត្រីរាជការនិវត្តជនដែលបានចូលរួម ក៏បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ព្រមទាំងថ្នាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលតែងតែគិតគូរ និងផ្តល់តម្លៃដល់អ្នកជំនាន់មុន ទោះបីបានចូលនិវត្តន៍ពីការងារហើយក៏ដោយ។ កម្មវិធីនាឱកាសនេះ មិនត្រឹមតែជាការជួបសំណេះសំណាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីវប្បធម៌ដឹងគុណ ការគោរពចំពោះអ្នកមានគុណបំណាច់ និងការបន្តពង្រឹងស្មារតីសាមគ្គីភាពក្នុងគ្រួសារក្រសួងព័ត៌មាន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរតទៅមុខ។ អំណោយដែលត្រូវចែកជូនដល់និវត្តជនក្រសួងព័ត៌មានចំនួន ២៥០រូបនាឱកាសនេះ គឺក្នុងម្នាក់ទទួល អង្ករ ១០គីឡូ ថវិកា ១០មុឺនរៀល ជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ជាមួយនេះក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) Food and Beverages បានចូលរួមផ្តល់ជូនបន្ថែមក្នុងម្នាក់ៗ ទឹកសណ្តែក Yeo’s ១២៥ml O១កេស , ទឹកសណ្តែក Yeo’s ១២៥ml B ១កេស, កាហ្វេ Yeo’s Original ៥០០g ១កញ្ចប់ធំ , ម្សៅស៊ុបមាន់ Yeo’s ១កញ្ចប់, ប្រេងខ្យង Yeo’s ១ដប, និងត្រីខកំប៉ុង Yeo’s ៤កំប៉ុង ។ គូរបញ្ជាក់ដែរថា ថ្ងៃនេះក្រសួងព័ត៌មានបានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន ដែលមានលក្ខណៈទ្រង់ទ្រាយធំជាលើកទី១ ស្របតាម ការអនុម័តលក្ខន្តិកៈថ្មី និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីបន្តជួយឧបត្ថម្ភដល់អតីតយុទ្ធជន និងនិវត្តជន ដែលប្រមុខ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ដោយបានបង្កើតសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជ ការស៊ីវិល និងគ្រួសា ឱ្យប្រកបដោយសុខដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026