Tuesday, October 27, 2026
Tuesday, October 27, 2026
Tuesday, October 27, 2026

ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍៖ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា

by Sorn Kunnivoth
19 ចំនួនអ្នកទស្សនា

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់បទសម្ភាសន៍អំពីការត្រៀមលក្ខណៈចាប់ផ្តើមអនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បងដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដល់សារព័ត៌មានចិនល្បីៗ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនជាង១១ស្ថាប័ន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។

សូមជម្រាបជូនថា យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា ៕

អត្ថបទពាក់ព័ន្ធ