Tuesday, October 27, 2026
Tuesday, October 27, 2026
Tuesday, October 27, 2026

យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមិថុនានេះ ទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៥,៦ លានដុល្លារអាម៉េរិក

by Sorn Kunnivoth
41 ចំនួនអ្នកទស្សនា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ នៃ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សប្បុរសជនជាង ១៥ ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុង “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៥,៦ លានដុល្លារអាម៉េរិក។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានអំពាវនាវឱ្យពុកម៉ែបងប្អូនដែលមានលទ្ធភាពបន្តចូលរួមបរិច្ចាគក្នុងមហាចលនាសប្បុរសធម៌នេះ ទោះតិចក្ដី ច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការជួយសង្គ្រោះជីវិតទារក និងកុមារ នៅកម្ពុជា។
លោកជំទាវបណ្ឌិតប្រធានកិត្តិយសបានមានប្រសាសន៍ដ៏មានអត្ថន័យនេះ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ, បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា, និងអាណាព្យាបាលកុមារ និងពិធីទទួលថវិកាបរិច្ចាគចំនួន ១ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។
សូមចូលរួមទាំងអស់គ្នា ដើម្បីក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង ​​​។ ប្រភព ទទក

អត្ថបទពាក់ព័ន្ធ