18 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ក្នុងការធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ដីធ្លី និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងអភិវឌ្ឍអចលនទ្រព្យរបស់ខ្លួន។ ពិធីនេះបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណវត្ត សោភណរាម ( ហៅវត្តសោបលើ ) ភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស ចំរ៉ុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ។ តាមរបាយការណ៍លើកឡើងដោយ លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះបានឲ្យដឹងថា សម្រាប់ឱកាសនេះ គឺមានការប្រគល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៤ភូមិ គឺភូមិបឹងច្រែង ភូមិក្ល ភូមិសោបក្រោម និងសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ចំនួន ១,៦៣៤ ក្បាលដី ។ លោកប្រធានមន្ទីរក៏បានជម្រាបជូននូវលទ្ធផលនៃការចុះបញ្ជីដីធ្លីនៅក្នុងស្រុកព្រែកប្រសព្វ សម្រេចបានក្នុងការវាស់វែងសរុប ៤៨,៦៦៥ ក្បាលដី; ប្រមូលទិន្នន័យសរុបបាន ចំនួន ៤៤,៣៦០ ក្បាលដី ; បញ្ចូលទិន្នន័យសរុបបានចំនួន ៤២,៥៣៣ ក្បាលដី ; តូស ក្បាលដីសរុបបានចំនួន ៤៨,៥១៨ ក្បាលដី ; ក្បាលដីបិទផ្សាយសរុបបានចំនួន ២៣,៣៨០ ក្បាលដី ; ចេញបណ្ណសរុបបានចំនួន ១៨,៩២១ ក្បាលដី ; ចែកបណ្ណសរុបបានចំនួន១៦,៣៨០ ក្បាលដី ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មិនត្រឹមតែជាការផ្តល់ឯកសារផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យប្រជាពលរដ្ឋមានសន្តិភាពផ្លូវចិត្ត កាត់បន្ថយ និងទប់ស្កាត់ជម្លោះដីធ្លី ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍជីវភាពគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ពិធីនេះមិនមែនគ្រាន់តែប្រគល់នូវឯកសាររដ្ឋបាលមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលបញ្ជាក់អំពីការទទួលស្គាល់នូសិទ្ធិជាផ្លូវការរបស់ប្រជាពលរដ្ឋទៅលើដីធ្លី និងអចលនទ្រព្យរបស់ខ្លួន ។ បណ្ណកម្មសិទ្ធិដែលបងប្អូនប្រជាពលរដ្ឋទទួលបាននាពេលនេះគឺភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំសម្រាប់បញ្ជាក់ថា បងប្អូនជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៅលើដីធ្លី និងលើអចលនទ្រព្យរបស់បងប្អូនផ្ទាល់។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការចុះបញ្ជីដីធ្លី និងការផ្តល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយធានាសន្តិសុខដីធ្លី និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅមូលដ្ឋាន។ ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំជំរុញការងារចុះបញ្ជីដីធ្លី ដើម្បីឱ្យពួកគាត់ទទួលបានកម្មសិទ្ធិស្របច្បាប់ សម្រាប់ប្រើប្រាស់ អាស្រ័យផល និងបន្តអភិវឌ្ឍជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ពិធីនាឱកាសនេះក៏បានបង្ហាញពីការបន្តខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការនាំយកសមិទ្ធផល និងសេវាសាធារណៈទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីរួមចំណែកកសាងមូលដ្ឋានឱ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាព និងវិបុលភាព៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026