16 នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញចុះសំណេះសំណាលផ្ទាល់ជាមួយគណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្មារតីលើកទឹកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌។ ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងបានចុះសួរសុខទុក្ខអាណាព្យាបាល ក៏ដូចជាកុមារដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយក្តីស្និទ្ធស្នាលបំផុត។ មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា៖ «មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យធម្មតានោះទេ ប៉ុន្តែគឺជាទីកន្លែងផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីសម្រាប់គ្រួសារខ្មែរគ្រប់រូប ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត។ ទីនេះផ្តល់នូវសេវាព្យាបាលប្រកបដោយគុណភាព ភាពកក់ក្តៅ និងសមធម៌ ដោយគ្មានការរើសអើង ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា»។ ទន្ទឹមនឹងការចុះសួរសុខទុក្ខ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគចំនួន ១,០០០,០០០ (មួយលាន) ដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង (Chip Mong Group) ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់បេសកកម្មមនុស្សធម៌ក្នុងការពិនិត្យ និងព្យាបាលកុមារឱ្យមាននិរន្តរភាព។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រទាំងថវិកា និងស្មារតី។ លោកជំទាវក៏បានអំពាវនាវដល់សាធារណជន ឱ្យបន្តចូលរួមបរិច្ចាគបន្ថែមទៀត ដើម្បីរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា ដែលជាធនធានមនុស្សដ៏សំខាន់បំផុតរបស់ប្រទេសជាតិ៕ អត្ថបទ និងរូបថត ៖ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026