13 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជនថា ប្រសិនបើជួបព័ត៌មានមិនពិត សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង ។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនូវ «យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ជំហ៊ានទី២ នៅវិទ្យាល័យជា ស៊ីម តាកែវ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តមគឹម ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោក ម៉ម កាយ អភិបាលរងខេត្តតាកែវ ។ ឯកឧត្តម ទេព អស្នារិទ្ធ បានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ គឺជាអាវុធលាក់មុខដែលអាចបំផ្លាញទំនុកចិត្ត សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលបានយ៉ាងងាយ។ ដូច្នេះ ប្អូនៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងជឿ ឬចែករំលែក (Share) ព័ត៌មានណាមួយ សូមអនុវត្តតាមគោលការណ៍ “អង្កេតមុនជឿ” “ពិចារណាមុនចែករំលែក” ដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានណែនាំដល់យុវវ័យ ត្រូវប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន (Facebook, TikTok, Telegram) ដើម្បីចែករំលែកចំណេះដឹង ការអប់រំ និងវប្បធម៌ល្អៗ ជំនួសឱ្យការចែកចាយព័ត៌មានដែលបង្កការរើសអើង ឬការស្អប់ខ្ពើម ។ ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ ក៏បានលើកទឹកចិត្តដល់យុវសិស្សត្រូវ ចាត់ទុកឧបករណ៍បច្ចេកវិទ្យាដូចជាស្មាតហ្វូន ជា «កញ្ចក់ឆ្លុះការពិត» និងជា «ខែលសុវត្ថិភាព» ដើម្បីការពារសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមជាតិ ព្រោះថា សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ គឺត្រូវចាប់ផ្តើមចេញពីសិស្សម្នាក់ៗ និងពលរដ្ឋគ្រប់រូប ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026