15 ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍អន្តរជាតិសំខាន់មួយរបស់កម្ពុជា តាមរយៈអេក្រង់ LED ផ្សព្វផ្សាយដ៏ធំរបស់ស្ថានទូត ដោយបង្ហាញវីដេអូស្វាគមន៍គណៈប្រតិភូ និងថ្នាក់ដឹកនាំកាយឫទ្ធិនារីមកពីជុំវិញពិភពលោក ដែលនឹងអញ្ជើញចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។ ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព» ដែលឆ្លុះបញ្ចាំងពីស្មារតីនៃការចូលរួម ការយកចិត្តទុកដាក់ និងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម។ តាមរយៈវីដេអូផ្សព្វផ្សាយនេះ កម្ពុជាបានបង្ហាញពីភាពរុងរឿងនៃមរតកវប្បធម៌ អរិយធម៌ដ៏សម្បូរបែប សមិទ្ធផលនៃការអភិវឌ្ឍ និងបរិយាកាសសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានសម្រាប់ការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាកំពុងត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វាគមន៍ស្ត្រី និងយុវតីកាយឫទ្ធិនារីមកពីគ្រប់ទ្វីបនៃពិភពលោក មកជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការផ្សព្វផ្សាយនេះ មិនត្រឹមតែបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្សព្វផ្សាយពីកិត្តិយស កេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រអច្ឆរិយៈ ទៅកាន់សាធារណជនអន្តរជាតិផងដែរ។ អត្ថបទ និងរូបថត ៖ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026