13 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅថែមទៀត។ ក្នុងជំនួបពិភាក្សាគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដោយភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឡាវ ដែលត្រូវបានថែរក្សា និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ រួមទាំងវិស័យព័ត៌មាន និងការផ្សព្វផ្សាយផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Sonexay Vannaxay ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងព័ត៌មាន ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឡាវ ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងកិច្ចសហការរវាងស្ថាប័នព័ត៌មាននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំពិព័រណ៍រូបថតពិសេសមួយ ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការរំលេចពីប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាព ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តសហការជាមួយក្រសួងព័ត៌មានកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរួមចំណែកពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ជំនួបពិភាក្សាគ្នារវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឡាវនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ក៏ដូចជាការបន្តថែរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមានអាយុកាលជាច្រើនទសវត្សរ៍ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរតទៅមុខ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026