15 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ តាមរយៈជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំកម្ពុជា បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ជាពិសេសគឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងសោតទស្សន៍ ការចែករំលែកបទពិសោធន៍ និងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងអក្ខរកម្មផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រវាងមន្ត្រីជំនាញនៃប្រទេសពីរ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកថា ថ្មីៗនេះមន្ត្រីជំនាញរបស់ប្រទេសសិង្ហបុរី បានធ្វើបទបង្ហាញដល់មន្ត្រីនៃក្រសួងព័ត៌មានកម្ពុជា អំពីច្បាប់ស្តីពីការប្រឆាំងព័ត៌មានក្លែង។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើសុំឱ្យសិង្ហបុរី បន្តលើកកម្ពស់សកម្មភាពកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បញ្ជាក់ពីតួនាទីដ៏ចម្បងរបស់ក្រសួងព័ត៌មាន គឺដើរតួជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍។ ក្រសួងមានភារកិច្ចធានាការផ្សាយព័ត៌មានពិតប្រាកដ មានតម្លាភាព លើកកម្ពស់សេរីភាពសារព័ត៌មាន ព្រមទាំងការពារសន្តិសុខព័ត៌មាន និងស្ថិរភាពសង្គមដោយទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត ផាង ឈីវី បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដែលបានអនុញ្ញាតឱ្យលោក រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ផាង ឈីវី ក៏បានលើកឡើងថា នៅក្នុងអាណត្តិការងាររបស់លោក លោកនឹងខិតខំប្រឹងប្រែងក្នុងការពួនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងសោតទស្សន៍ ការចែករំលែកព័ត៌មាន ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជម្រាបជូន ឯកអគ្គរដ្ឋទូតថ្មី របស់សិង្ហបុរីថា នៅឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ដោយផ្ដោតទៅលើប្រធានបទសំខាន់ គឺនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ក្នុងគោលដៅដើម្បីពង្រឹងនូវអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន ជាពិសេសគោលដៅនៅឆ្នាំ២០២៦នេះ គឺទៅលើយុវវ័យ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពង្រឹងអក្ខរកម្មផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទៅដល់យុវវ័យ ដើម្បីឱ្យពួកគេប្រើប្រាស់ទូរស័ព្ទ និងបច្ចេកវិទ្យាព័ត៌មាន ឱ្យបានត្រឹមត្រូវ និងជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026