5 កំពង់ឆ្នាំង ៖នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ភារកិច្ចជូនលោកស្រី កែវសេង សុចិន្តា ឱ្យបំពេញតួនាទីជាប្រធានការិយាល័យវិទ្យុស្តីទី ជំនួសលោក អ៊ុន កុសល ដែលបានចូលនិវត្តន៍ ដើម្បីបន្តដឹកនាំ និងសម្របសម្រួលការងារវិទ្យុឱ្យប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងស្របតាមគោលនយោបាយរបស់ក្រសួងព័ត៌មាន។ លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសម្តែងការជឿជាក់ថា លោកស្រី កែវសេង សុចិន្តា នឹងខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពនៃការផ្សព្វផ្សាយព័ត៌មាន ជាពិសេសការផ្តល់ព័ត៌មានដែលមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រី កែវសេង សុចិន្តា ក៏បានថ្លែងអំណរគុណចំពោះការជឿទុកចិត្តពីថ្នាក់ដឹកនាំ និងបានប្តេជ្ញាចិត្តខិតខំបំពេញតួនាទីថ្មីឱ្យបានល្អប្រសើរ ដោយសហការជាមួយមន្ត្រីគ្រប់រូបក្នុងអង្គភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងការផ្សព្វផ្សាយនៅក្នុងខេត្តកំពង់ឆ្នាំងឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីប្រគល់ភារកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តបេសកកម្មបម្រើវិស័យព័ត៌មាន និងផលប្រយោជន៍សាធារណៈ៕អត្ថបទ៖លោកស្រី កែវសេង សុចិន្តា /រូបថត ៖សាត មករា ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ឈាង វណ្ណៈ ជំរុញឱ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត Sorn Kunnivoth អត្ថបទពាក់ព័ន្ធ លោក ឈាង វណ្ណៈ ជំរុញឱ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប June 10, 2026 កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ June 10, 2026 អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន June 10, 2026 ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ June 8, 2026 អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត June 6, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ June 6, 2026