22 កំពង់ឆ្នាំង ៖លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានជំរុញឲ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពឌីជីថល ដើម្បីដើរឲ្យទាន់ការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយទំនើប ។ នេះជាសារដាស់តឿន និងក្រើនរំលឹកយ៉ាងម៉ត់ចត់របស់ លោក ឈាង វណ្ណៈ ទៅកាន់មន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆមាសទី១ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ។ នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានមន្ទីរបានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានរួមគ្នាសម្រេចបានសមិទ្ធផលល្អៗជាច្រើនក្នុងឆមាសទី១ កន្លងទៅនេះ។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប លោកប្រធានមន្ទីរបានដាក់ចេញនូវផែនការ និងក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចជាការពង្រឹងជំនាញបច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពបន្ថែមលើការងារឌីជីថល ទាំងការផលិតវីដេអូខ្លី និងការគ្រប់គ្រងបណ្តាញផ្សព្វផ្សាយរបស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេសត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវដើរតួនាទីជាស្នូលក្នុងការផ្តល់ព័ត៌មានពិត ដើម្បីជួយការពារសាធារណជន មិនឱ្យរងគ្រោះដោយសារព័ត៌មានមិនពិតនៅលើបណ្តាញសង្គម រួមគ្នាលើកកម្ពស់វិស័យព័ត៌មាននៅក្នុងខេត្ត ឱ្យកាន់តែរីកចម្រើន និងទាន់សម័យកាលជានិច្ច៕អត្ថបទ៖កែវសេង សុចិន្តា/រូបថត៖ សាត មករា ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026