85 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌ តំណាងឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ នៅវិទ្យាល័យទួលអំពិល ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដែលយុទ្ធនាការនេះ រៀបចំដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ ។ ឯកឧត្តមបានមានប្រសាសន៍ថា ការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២នេះ មានសារៈសំខាន់ណាស់រួមចំណែក្នុងការងារព័ត៌មាននិងសាធារណមតិ ដោយត្រូវផ្តោតលើការចុះផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យក្នុងរាជធានី-ខេត្ត ឱ្យចេះបង្ការនិងការពារខ្លួនពីព័ត៌មានបំពុលសង្គម។ មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ត្រូវបំផុសអភិក្រមសុវត្ថិភាពព័ត៌មានដល់យុវវ័យ និងលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងការបង្ការនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការទទួលចំណេះដឹងអក្ខរកម្មព័ត៌មានពីយុទ្ធនាការ ហើយចូលរួមធ្វើសារជាវីដេអូខ្លីៗដោយខ្លួនឯង ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធវិធីសាស្ត្រទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមបណ្តាញFacebook, TikTok និង Telegram ជាដើម»។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ «យុវវ័យជាកម្លាំងចលករក្នុងការបង្កើនស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ និងចែករំលែកព័ត៌មានក្នុងសង្គម ដើម្បីរួមគ្នាបង្កើតបរិយាកាសឌីជីថលសុវត្ថិភាព និងគ្មានការបំពុលដោយព័ត៌មានមិនពិត។ យុវជនមានតួនាទីសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើតមាតិកាវិជ្ជមានតបតទៅនឹងឧបាយកលបំពុលសង្គម»។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយ ប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ វត្តមានរបស់ពួកគេចូលរួមធ្វើជា ឃោសនិក ឬអ្នកផ្សព្វផ្សាយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពិត ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សាលារៀន ក្រុមគ្រួសារ និងអាចការពារសហគមន៍របស់ពួកគេ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានី វត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បានបើកទំព័រថ្មីមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាយុវជនកម្ពុជាគ្រប់រូប ឱ្យក្លាយជា « ភ្នាក់ងារសុវត្ថិភាពព័ត៌មាន » និងជា «កម្លាំងចលករឈានមុខ» ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការជំហានទី២ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026