68 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិាករ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ក្នុងការផលិតមាតិកា ឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសតម្រូវទៅតាមការនិយមចូលចិត្តរបស់យុវវ័យ ដើម្បីផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។ ឯកឧត្តមថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មានសាធារណមតិ និងការអនុវត្តន៍យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម។ ឯកឧត្តមអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ការផលិតមាតិកាឌីជីថលនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវទៅតាមការនិយមចូលចិត្តរបស់ស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជាងគេ។ គោលបំណងសំខាន់នៃការបង្កើតមាតិកាដ៏មានភាពទាក់ទាញ និងច្នៃប្រឌិតទាំងនេះ គឺដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម។ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា តាមរយៈការកែប្រែទម្រង់នៃការផលិតមាតិកាឱ្យមានភាពរស់រវើក វានឹងជួយឱ្យសារអប់រំ និងព័ត៌មានពិត អាចជ្រាបចូលទៅដល់ស្រទាប់យុវជនបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាខែលការពារដ៏រឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសហគមន៍។ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពបន្ថែមលើការងារបច្ចេកទេស និងការបង្កើតទម្រង់មាតិកាថ្មីៗ ដើម្បីធានាថាព័ត៌មានពិត និងមានប្រយោជន៍ អាចជ្រាបចូលទៅដល់គ្រប់ស្រទាប់វណ្ណៈក្នុងសហគមន៍បានយ៉ាងទូលំទូលាយ។ នាឱកាសនោះដែរ ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិ គឺជាយន្តការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានឌីជីថល ប្រមូលមតិយោបល់ និងផ្សព្វផ្សាយគោលនយោបាយនានាទៅកាន់ប្រជាពលរដ្ឋ។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់សាធារណជនមកលើរដ្ឋបាលសាធារណៈ។ លោកស្រី សម ផល្លា ប្រធាមន្ទីរព័ត៌មានខេត្តកំពង់ចាមបានទទួលយកនូវអនុសាសន៍នេះ ហើយនឹងខិតខំប្រឹងប្រែងបង្កើនការច្នៃប្រឌិតក្នុងការផលិតមាតិកាថ្មីៗ ដើម្បីទាក់ទាញយុវវ័យ ព្រមទាំងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ និងរូបថត ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026